ចំណេះដឹងទូទៅ៖ តើអ្នកដឹងទេ? សារមន្ទីរ Louvre Abu Dhabi នៅអារ៉ាប់រួម មានចម្លាក់ថ្មភក់ខ្មែរដ៏ប្រណិត គឺព្រះសុរិយា និងអាទិទេពស្រី

15-10-2025 20:17

(ភ្នំពេញ)៖ នៅឯសារមន្ទីរលូហ្វ្រឹះ អាប៊ូដាប៊ី (Louvre Abu Dhabi) សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម មានចម្លាក់ថ្មភក់ខ្មែរដ៏ប្រណិតចំនួនពីរ គឺព្រះសុរិយា និងអាទិទេពស្រីមួយអង្គ ដែលជារូបភាពដ៏ទាក់ទាញនៃសិល្បៈបុរាណរបស់កម្ពុជា។

រូបព្រះសុរិយា ឬអាទិទេពនៃព្រះអាទិត្យ ជារូបសំណាកថ្មភក់ពី ប្រទេសកម្ពុជា ចុងសតវត្សរ៍ទី៧ រីឯរូបចម្លាក់អាទិទេពស្រី ជាចម្លាក់ថ្មភក់ចុះកាលបរិច្ឆេទប្រហែលឆ្នាំ៩៤០ដល់៩៦០ (សម័យអង្គរ)។ រូបទាំងនេះត្រូវបានបង្ហាញ នៅក្នុងវិចិត្រសាលអចិន្ត្រៃយ៍របស់សារមន្ទីរ។

រូបចម្លាក់ទាំងពីរនេះដែរ បង្ហាញពីភាពស្រស់ស្អាត តុល្យភាព និងស្មារតី ដែលកំណត់ពីចម្លាក់ខ្មែរ។ រូបភាពនៃព្រះសុរិយាតំណាងឱ្យពន្លឺ ថាមពល និងអំណាចភាពជាទេវៈ ខណៈដែលអាទិទេពស្រីដ៏ ឆ្លុះបញ្ចាំងពីព្រះគុណ និងការលះបង់។

សិល្បៈទាំងពីរ រួមគ្នាភ្ជាប់មរតកវប្បធម៌នៃអាណាចក្រខ្មែរទៅកាន់ទស្សនិកជនទូទាំងពិភពលោក ដែលបង្ហាញពីរបៀបដែលសិល្បៈដ៏ពិសិដ្ឋរបស់កម្ពុជា បន្តជំរុញឱ្យមានការកោតសរសើរពីពិភពលោក៕