* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ ភ្នំទេពី នៅខេត្តកំពង់ឆ្នាំង មានប្រាសាទនិងគ្រឹះប្រាសាទមុនសម័យអង្គរ

29-10-2025 21:23

(កំពង់ឆ្នាំង)៖ ភ្នំទេពី ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅចម្ងាយ៤០០ម៉ែត្រពីស្ទឹងជីនិត ក្នុងតំបន់ទំនាបទឹកលិចនៅក្នុងរដូវវស្សា។

ភ្នំទេពីមានប្រាសាទនិងគ្រឹះប្រាសាទដូចជា៖

*នៅលើកំពូលភ្នំខ្ពស់បំផុត មានប្រាសាទឥដ្ឋរាងបួនជ្រុងស្មើ មានផ្តែរសម័យមុនអង្គរ សរសរពេជ្រសម័យអង្គរ និងបំណែកឥដ្ឋប្រាសាទជាច្រើន មានសំណង់ខ្ទមអ្នកតាទើបសង់ថ្មីតម្កល់បដិមានាងទេពីធ្វើពីស៊ីម៉ងតិ៍។

*លើកំពូលភ្នំបន្ទាប់ (ទី២) មានបំណែកឥដ្ឋប្រាសាទជាច្រើន។

*នៅគន្លាក់ទី៣ ចំទីធ្លាជាប់នឹងផ្លូវឡើងភ្នំ មានប្រាសាទនៅសល់ត្រឹមខឿនថ្មបាយក្រោម គ្រឿងបង្គំប្រាសាទជាច្រើនធ្វើពីថ្មភក់ និងផ្ដែរសម័យសម្បូរព្រៃគុក។

*នៅលើភ្នំខាងលិច ក៏មានប្រាសាទឥដ្ឋដែលគេឃើញនៅតែគំនរឥដ្ឋ និងថ្ម។

បេតិកភណ្ឌដែលមាននៅលើភ្នំទេពីដូចដែលបានរៀបរាប់ខាងលើ គឺជាសក្ដានុពលយ៉ាងសំខាន់សម្រាប់អភិវឌ្ឍទេសចរណ៍ក្នុងតំបន់ ពិសេសទេសចរណ៍ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេះ៕