ចំណេះដឹងទូទៅ៖ អាប៊ូដាប៊ី ជាប់លេខ១ ជាទីក្រុងដែលមានសុភមង្គលបំផុត ឆ្នាំ២០២៥, តើគេវាស់ស្ទង់ដោយរបៀបណា?

31-10-2025 20:47

(អាប៊ូដាប៊ី)៖ ទីក្រុងអាប៊ូដាប៊ី ដែលជាទីក្រុងរដ្ឋបាលរបស់សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានសុភមង្គលបំផុត ប្រចាំឆ្នាំ២០២៥។ ចំណាត់ថ្នាក់នេះ ត្រូវបានវាស់ស្ទង់ដោយការស្រាវជ្រាវរបស់ Time Out នាពេលថ្មីៗនេះ។

ចំណាត់ថ្នាក់នេះ បានមកពីការយល់ឃើញរបស់អ្នកស្រុកអំពីគុណភាពជីវិត ស្មារតីសហគមន៍ និងការបំពេញការងារផ្ទាល់ខ្លួន។ រង្វាស់សុភមង្គល ដែលកំណត់ដោយ Time Out ផ្អែកលើសមាមាត្រ (proportion) នៃការឆ្លើយតបជាវិជ្ជមានចំពោះសេចក្តីថ្លែងសំខាន់ៗ (key statements) ចំនួន៥ រួមមាន៖ ទីក្រុងរបស់ខ្ញុំធ្វើឱ្យខ្ញុំសប្បាយចិត្ត, ខ្ញុំមានអារម្មណ៍សប្បាយរីករាយនៅក្នុងទីក្រុងរបស់ខ្ញុំជាងកន្លែងផ្សេងទៀតដែលខ្ញុំបានរស់នៅ ឬបានទៅលេង, ប្រជាជននៅក្នុងទីក្រុងរបស់ខ្ញុំហាក់ដូចជារីករាយ, ខ្ញុំរីករាយនឹងបទពិសោធន៍ប្រចាំថ្ងៃដែលទីក្រុងរបស់ខ្ញុំផ្តល់ជូន, និង អារម្មណ៍នៃសុភមង្គលនៅក្នុងទីក្រុងរបស់ខ្ញុំបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះ។

ក្រុងចំនួន១០ ដែលបានជាប់ចំណាត់ថ្នាក់ ជាទីក្រុងដែលមានសុភមង្គលបំផុត ប្រចាំឆ្នាំ២០២៥ រួមមាន៖

*១៖ អាប៊ូដាប៊ី សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម
*២៖ Medellín ប្រទេសកូឡុមប៊ី
*៣៖ Cape Town ប្រទេសអាហ្វ្រិកខាងត្បូង
*៤៖ ម៉ិកស៊ិក ប្រទេសម៉ិចស៉ីកូ
*៥៖ ម៉ុមបៃ ប្រទេសឥណ្ឌា
*៦៖ ប៉េកាំង ប្រទេសចិន
*៧៖ សៀងហៃ ប្រទេសចិន
*៨៖ Chicago សហរដ្ឋអាមេរិក
*៩៖ សេវីល ប្រទេសអេស្ប៉ាញ
*១០៖ មែលប៊ន ប្រទេសអូស្ត្រាលី៕
https://www.timeout.com/news/the-20-happiest-cities-in-the-world-in-2025-according-to-locals-101025