* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ អ្វីទៅជាការផ្តល់កម្ចីប្រាក់ក្រៅប្រព័ន្ធ?

14-11-2025 22:52

(ភ្នំពេញ)៖ ការផ្តល់កម្ចីប្រាក់ក្រៅប្រព័ន្ធ គឺការ​ផ្តល់ឬខ្ចីប្រាក់​ដែល​មិន​រួមបញ្ចូល​ក្នុង​ប្រព័ន្ធហិរញ្ញវត្ថុ​ផ្លូវការ ដូចជា​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាបណ្ណនោះទេ​។

ប្រាក់កម្ចីក្រៅប្រព័ន្ធ គឺ​ជា​ការខ្ចីប្រាក់​ពី​អ្នក​ផ្តល់កម្ចី​ឯកជន ឬក្រុមហ៊ុន​មិន​មាន​អាជ្ញាបណ្ណត្រឹមត្រូវ ដែល​មិន​ត្រូវបាន​គ្រប់គ្រង​ដោយ​ច្បាប់​សហគ្រាស​ហិរញ្ញវត្ថុ។

កម្ចី​ក្រៅ​ប្រព័ន្ធ គឺជា​កម្ចី​ដែល​ច្រើនតែ​ធ្វើឡើង​ជាមួយនឹង​អ្នករកស៊ី​ចងការ​ប្រាក់ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ស្ថិតនៅក្រោម​រូបភាព​ជា​អង្គការ ឬ​អ្នករកស៊ី​ចងការ​ប្រាក់​ឯកជន​ជាដើម​។

ឧទាហរណ៍៖ កម្ចី​ពីស្ថាប័នឯកជនណាមួយ​ ក្រុមណាមួយ​ ឬបុគ្គលណាមួយកម្ចី «ងាយឆាប់រហ័ស» ដោយគ្មានឯកសារ​ គេហៅថាខ្ចីលុយរាប់​ ឬឆក់លុយ។

លក្ខណៈ កម្ចី​ក្រៅ​ប្រព័ន្ធ៖

*អត្រាការប្រាក់​ខ្ពស់​ខ្លាំង (ពេលខ្លះគេគិតរាប់ភាគរយក្នុងមួយថ្ងៃ)
*គ្មាន​កិច្ចសន្យា​ច្បាស់លាស់
*មាន​សម្ពាធ ឬ​ផ្លូវគំរាមកំហែង ពេល​មិនអាចសង
*គ្មាន​ការការពារ​តាម​ច្បាប់​សម្រាប់​អ្នកខ្ចី។

ហានិភ័យកម្ចី​ក្រៅ​ប្រព័ន្ធ៖

*អាចធ្វើឱ្យជម្លោះឬបញ្ហាសន្តិសុខ
*ក្លាយជាបំណុលរៀងរាល់ថ្ងៃ
*អាចនាំឱ្យខូចទ្រព្យសម្បត្តិ ឬបាត់បង់ប្រាក់ច្រើនជាងដើម។

កម្ចីក្រៅប្រព័ន្ធ គឺជាការខ្ចីប្រាក់ដែលគួរឱ្យប្រុងប្រយ័ត្នខ្លាំង ព្រោះគ្មានការការពារតាមច្បាប់ និងមានអត្រាការប្រាក់ខ្ពស់​ណាស់៕