ចំណេះដឹងទូទៅ៖ តើខ្យល់ជាអ្វី? មកស្គាល់ពីអានុភាព កម្លាំងខ្យល់ទាំង ១២ប្រភេទ
21-11-2025 21:26
(ភ្នំពេញ)៖ ខ្យល់ជាវត្ថុរាវគ្មានពណ៍ គ្មានក្លិន និងមិនអាចមើលឃើញ។ គេអាចវាស់កម្លាំងខ្យល់ ដោយឧបករណ៍ម្យ៉ាងមានលេខក្រិតពីសូន្យ ដល់១២។
នៅក្នុងក្រិតលេខសូន្យ ខ្យល់មានល្យឿន ១km/h ជាស្ថានភាពស្ងប់ស្ទើរមិនអាចដឹងបាន។ កម្លាំងខ្យល់ក្នុងដំណាក់ទី២ យើងមានអារម្មណ៍ថា ត្រជាក់រំភើយហើយ ក៏អាចធ្វើឲ្យស្លឹកឈើទុំជ្រុះចាកដើម ឬធ្វើឲ្យផ្លាស់ទីបាន គឺស្ថិតនៅក្នុងល្បឿន ៧ ទៅ ១១ km/h។
ខ្យល់ក្នុងដំណាក់ទី៣ ធ្វើឲ្យស្លឹកឈើយោល យោគមានសន្ធឹកខ្លាំង ហើយអាចបង្វិលឧបករណ៍បង្ហាញទិសខ្យល់ (rustling cock) គឺស្ថិតក្នុងល្បឿនពី ១២ ទៅ ១៩km/h។ កម្លាំងខ្យល់ដំណាក់ទី៤ អាចបង្វិល ឧបករណ៍បង្ហាញទិសខ្យល់ និងអាចផ្តូលកូនឈើតូចៗឲ្យរលំ គឺស្ថិតក្នុងល្បឿនពី ២០ ទៅ ២៨km/h។
កម្លាំងខ្យល់ដំណាក់ទី៥ អាចធ្វើឲ្យបាក់មែកឈើ និងទឹកមានរលកធំៗ គឺស្ថិតក្នុងល្បឿនពី ២៩ ទៅ ៣៨km/h។ កម្លាំងខ្យល់ក្នុងដំណាក់ទី៦ ជាខ្យល់បរិសុទ្ធអាចធ្វើឲ្យយើងលឺសន្ធឹកខ្លាំងខាងក្រៅអគារ គឺស្ថិតនៅក្នុងល្បឿនពី ៣៩ ទៅ ៤៩ km/h។
កម្លាំងខ្យល់ដំណាក់ទី៧ ធ្វើឲ្យយើងពិបាកធ្វើចរាចរ ឬមិនអាចឆ្លងកាត់បាន គឺស្ថិតក្នុងល្បឿនពី ៥០ ទៅ ៧១kh/h។ កម្លាំងខ្យល់ដំណាក់ទី៨ អាចធ្វើឲ្យដើមឈើដួលរលំដែលគេអាចចាត់ទុក ជាប្រភេទខ្យល់ព្យុះ គឺស្ថិតនៅក្នុងល្បឿនពី ៧២ ទៅ ៧៤ Kh/h។
កម្លាំងខ្យល់ដំណាក់ទី៩ អាចធ្វើឲ្យក្បឿង ឥដ្ឋហើររសាត់ឡើងទៅតាមកម្លាំងខ្យល់កួច ខ្យល់បែបនេះមានសន្ធឹកខ្លាំងគឺមានល្បឿនពី ៧៥ ទៅ ៨៨ km/h។ កម្លាំងខ្យល់ដំណាក់ទី១០ មានល្បឿនខ្លាំងជាងមុនបន្តិច អាចធ្វើឲ្យដើមឈើធំៗដួលរលំ គឺមានល្បឿនពី ៨៩ ទៅ១០២km/h។
កម្លាំងខ្យល់ដំណាក់ទី ១១ គេអាចហៅថា ខ្យល់ព្យុះកំបុតត្បូង ដែលបណ្តាលឲ្យកើតគ្រោះមហន្តរាយធំ។ ខ្យល់ប្រភេទនេះគឺមានល្បឿនពី១០៣ ទៅ១១៣km/h។ នៅដំណាក់កាលចុងក្រោយ គឺកម្លាំងខ្យល់នៅដំណាក់កាលទី១២ មានកម្លាំងខ្ពស់ជាងគេបំផុតដែលអាចបង្កឲ្យមានគ្រោះមហន្តរាយធំបំផុត ហើយរួមផ្សំទាំងមានព្យុះភ្លៀងកើតឡើងជាមួយទៀតផង។ ការទទួលរងគ្រោះដោយកម្លាំងខ្យល់នៅដំណាក់ចុងក្រោយនេះ បណ្តាលឲ្យរងនូវមហន្តរាយយ៉ាងធំសម្បើមមិនអាចស្តារ ស្ថានភាពខូចខាតបានឡើយ៕





