ចំណេះដឹងទូទៅ៖ មកស្គាល់ភ្នំខ្ពស់ជាងគេនៅប្រទេសសមាជិកអាស៊ាន ទាំង១១
26-11-2025 20:58
(ភ្នំពេញ)៖ Fresh News សូមបង្ហាញមិត្តអ្នកអាន មកស្គាល់ភ្នំខ្ពស់ជាងគេនៅប្រទេសសមាជិកអាស៊ាន ទាំង១១ប្រទេស។
១១. ភ្នំតាម៉ាស (Timah Hill) ស្ថិតនៅ ប្រទេស សិង្ហបុរី មានកម្ពស់ត្រឹមតែ១៦៣.៦៣ម៉ែត្រប៉ុណ្ណោះ។ តាមពិតវាគ្រាន់តែជាទួលឬកូនភ្នំមួយប៉ុណ្ណោះ ដែលទាបជាងអគារ Guoco Tower ដល់ទៅជិត១២០ម៉ែត្រ ខណៈអគារនេះមានកម្ពស់សរុប២៨៤ម៉ែត្រ។
១០. ភ្នំ ឱរ៉ាល់ (Oral) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រទេស កម្ពុជា ដែលកំពូលខ្ពស់ជាងគេបំផុតមានកម្ពស់សរុប១,៨១៣ ម៉ែត្រ។ តំបន់ភ្នំនេះដែលគឺស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។
៩. កំពូលភ្នំផាហ្កន (Pagon Peak) ស្ថិតភាគអាគ្នេយ៍ ប្រទេស ព្រុយណេ មានកម្ពស់១,៨៥០ ម៉ែត្រ។
៨. ភ្នំឥន្ធនូ (Inthanon) ស្ថិតនៅខេត្តឈៀងម័យ ប្រទេស ថៃ មានកម្ពស់២,៥៦៥ ម៉ែត្រ។
៧. ភ្នំបៃ (Phou Bia) ស្ថិតនៅខេត្តជ័យសម្បូរ (Xaisomboun) ភាគខាងកណ្ដាលប្រទេស ឡាវ មានកម្ពស់២,៨១៩ ម៉ែត្រ។
៦. ភ្នំអាប៉ូ (Apo) ស្ថិតនៅ ប្រទេស ហ្វីលីពីន មានកម្ពស់២,៩៥៦ ម៉ែត្រ។
៥. ភ្នំតាតាម៉ៃលូ (Tatamailau) ស្ថិតនៅ ប្រទេស ទីម័រ ខាងកើត មានកម្ពស់២ ,៩៦៣ ម៉ែត្រ។
៤. ភ្នំហ្វាន់ស៉ីផាន (Fansipan) ស្ថិតនៅភាគខាងជើង ប្រទេស វៀតណាម មានកម្ពស់៣,១៤៣ ម៉ែត្រ។
៣. ភ្នំគីណាបាលូ (Kinabalu) ស្ថិតនៅភាគឦសាន ប្រទេស ម៉ាឡេស៊ី មានកម្ពស់៤,០៩៣ ម៉ែត្រ។
២. ភ្នំភួនខាកចាយ៉ា (Puncak Jaya) ស្ថិតនៅកោះប៉ាពូ ប្រទេស ឥណ្ឌូណេស៊ី មានកម្ពស់៤,៨៨៤ ម៉ែត្រ។
១. ភ្នំកាកាបូរ៉ាហ្ស៉ី (Hkakabo Razi) មានរយៈកម្ពស់៥,៨៨១ម៉ែត្រ។ វាមានទីតាំងស្ថិតនៅក្នុងរដ្ឋកាឈិន (State of Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់តំបន់ស្វយ័តទីបេ។ យោងតាមទីតាំងភូមិសាស្ត្រ ភ្នំកាកាបូរ៉ាហ្ស៉ីនេះក៏ជាបណ្ដាញនៃជួរភ្នំហិមាល័យ (Himalayan)៕



