ចំណេះដឹងទូទៅ៖ ប្រាសាទអង្គរវត្ត ជាប់លេខ១ ជាគោលដៅដ៏ទាក់ទាញបំផុតនៅអាស៉ី ក្នុងពានរង្វាន់ជម្រើសអ្នកធ្វើដំណើរល្អបំផុតប្រចាំឆ្នាំ២០២៥
01-12-2025 21:27
(ភ្នំពេញ)៖ ប្រាសាទអង្គរវត្ត បានជាប់លេខ១ ជាគោលដៅដ៏ទាក់ទាញបំផុតនៅអាស៉ី ក្នុងចំណោមគោលដៅចំនួន២០ ក្នុងពានរង្វាន់ជម្រើសអ្នកធ្វើដំណើរល្អបំផុតប្រចាំឆ្នាំ២០២៥ (Travelers’ Choice Awards Best of the Best 2025) របស់ Tripadvisor ។
គោលដៅដ៏ទាក់ទាញចំនួន២០ ក្នុងតំបន់អាស៉ី ឆ្នាំ២០២៥ រួមមាន៖
*១៖ ប្រាសាទអង្គរវត្ត របស់កម្ពុជា Angkor Wat
*២៖ មហាកំពែង របស់ចិន Mutianyu Great Wall
* ៣៖ ប្រាសាទតាចម៉ាហាល់ របស់ឥណ្ឌា Taj Mahal
*៤៖ ទីសក្ការៈ របស់ជប៉ុន Fushimi Inari-taisha Shrine
*៥៖ សារមន្ទីរសំណល់សង្គ្រាម របស់វៀតណាម War Remnants Museum
*៦៖ ទីក្រុងបុរាណហួយអាន របស់វៀតណាម Hoi An Ancient Town
*៧៖ វត្តព្រះជេតពុន របស់ថៃ Wat Phra Chetuphon
*៨៖ ជម្រកសត្វស្វាដ៏ពិសិដ្ឋ របស់ឥណ្ឌូណេស៉ី Sacred Monkey Forest Sanctuary
*៩៖ វត្តអរុណ របស់ថៃ Temple of Dawn (Wat Arun)
*១០៖ ប្រាសាទ របស់ឥណ្ឌា Qutub Minar
*១១៖ ប្រាសាទ របស់ជប៉ុន Kinkakuji Temple
*១២៖ ពុទ្ធបដិមាភូកេត របស់ថៃ Big Buddha Phuket
*១៣៖ ព្រះបរមរាជវាំង របស់ថៃ The Grand Palace
*១៤៖ ទីលាន របស់ឥណ្ឌូណេស៉ី Tegalalang Rice Terrace
*១៥៖ ឧទ្យានបូតានីក របស់សិង្ហបុរី Singapore Botanic Gardens
*១៦៖ ព្រៃពពក របស់ឥណ្ឌូណេស៉ី Cloud Forest
*១៧៖ ប្រាសាទបាយ័ន របស់កម្ពុជា Bayon Temple
*១៨៖ វាំង របស់កូរ៉េខាងត្បូង Gyeongbokgung Palace
*១៩៖ ទីតាំង របស់ចិនហុងកុង Victoria Peak (The Peak)
*២០៖ ប្រាសាទព្រះទន្តដ៏ពិសិដ្ឋ របស់ស្រីលង្កា Temple of the Sacred Tooth Relic៕



