ចំណេះដឹងទូទៅ៖ តើក្រុមហ៊ុនយក្សធំៗ ដូចជា Google និង Facebook បំពានលើឯកជនភាពទិន្នន័យយើងយ៉ាងដូចម្តេច?

05-12-2025 20:45

(ភ្នំពេញ)៖ តើអ្នកដឹងទេ? ក្រុមហ៊ុនយក្សធំៗ ដូចជា Google និង Facebook បានបំពានលើឯកជនភាពទិន្នន័យយើងជារៀងរាល់ថ្ងៃ។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះ ប្រមូលទិន្នន័យយើងរាល់ថ្ងៃ តាមរយៈ៖

*ការប្រើប្រាស់កម្មវិធី
*ការស្វែងរក និងចូលគេហទំព័រ
*ទីតាំងដែលយើងទៅ
*សកម្មភាព និងចំណង់ចំណូលចិត្ត។

លោក អ៊ូ ផាន់ណារិទ្ធ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) បានឲ្យដឹងថា ទិន្នន័យទាំងនេះត្រូវបានប្រើសម្រាប់បង្ហាញពាណិជ្ជកម្មតាមគោលដៅ (Targeted Ads) ឬចែករំលែកជាមួយភាគីទីបី ដោយមិនសូវមានការយល់ព្រមច្បាស់លាស់ពីយើង។ លទ្ធផលគឺ ឯកជនភាពយើងកាន់តែត្រូវគេរំលោភ និងតាមដានយ៉ាងជាប់ជាបន្ត។

សុវត្ថិភាពឯកជនភាពចាប់ផ្តើមពីការយល់ដឹង។ ត្រូវប្រុងប្រយ័ត្នអំពីអ្វីដែលអ្នកចែករំលែក និងត្រួតពិនិត្យការកំណត់ឯកជនភាពជាប្រចាំ៕