* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ ខ្លះៗពីប្រាសាទខ្នារ ដែលជាប្រាសាទបុរាណមួយ សាងសង់នៅសតវត្សទី១០ ដោយព្រះបាទជ័យវរ្ម័នទី៤

22-12-2025 23:08

(ភ្នំពេញ)៖ ប្រាសាទខ្នារ ស្ថិតភូមិអូរត្រាវ ឃុំទន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ជាប្រាសាទបុរាណវ័យចំណាស់មួយសាងសង់នៅសតវត្សទី១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤។

ប្រាសាទនេះមានចម្លាក់ក្រឡោតទាបស្រស់ស្អាត រួមទាំង រូបទេពជាច្រើននៅលើផ្ទាំងថ្មធម្មជាតិ។ នៅតាមផ្លូវទៅប្រាសាទមានការរៀបចំដោយមាន ជណ្តើរឡើងធ្វើអំពីឈើចំនួន ១១៨១កាំ បត់បែនតាមចន្លោះផ្ទាំងថ្មតូចធំ និងព័ទ្ធជុំដោយដើមឈើតូចធំបង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីគយគន់។

ប្រាសាទខ្នារ ជាប្រាសាទបុរាណខ្មែរនៅជួរភ្នំដងរែក ហើយប្រាសាទនេះបច្ចុប្បន្នមិនមានសេសសល់រូបរាងនោះទេ៕