ចំណេះដឹងទូទៅ៖ តើនៅអាស៉ីអាគ្នេយ៍ មានអ្នកនៅលីវ ប៉ុន្មានភាគរយ?

05-01-2026 20:00

(ភ្នំពេញ)៖ យោងតាមស្ថិតិរបស់អង្គការសហប្រជាជាតិផ្នែកប្រជាជន ដោយផ្អែកលើទិន្នន័យឆ្នាំ២០២១ ភាគរយនៃអ្នកនៅលីវនៅអាស៊ីអាគ្នេយ៍ប្រែប្រួលយ៉ាងខ្លាំងនៅទូទាំងប្រទេស។ ពាក្យ «នៅលីវ single» រួមមានបុគ្គលដែលមិនទាន់រៀបការ លែងលះ បែកគ្នា ឬស្ត្រីមេម៉ាយ។

ប្រទេសហ្វីលីពីននាំមុខគេក្នុងតំបន់ដែលមានភាគរយខ្ពស់បំផុតនៃអ្នកនៅលីវ ៤៩% បន្ទាប់មកគឺប្រទេសប្រ៊ុយណេ ៤៤.៩% ប្រទេសម៉ាឡេស៊ី ៤៤.៦៨% និងប្រទេសកម្ពុជា ៤៤.៦០%។

ប្រទេសផ្សេងទៀតដែលមានប្រជាជននៅលីវ គួរឱ្យកត់សម្គាល់រួមមាន មីយ៉ាន់ម៉ាមាន២៩% ថៃមាន២៣% និងឥណ្ឌូនេស៊ីមាន២២%។ ប្រទេសសិង្ហបុរី បង្ហាញសមាមាត្រតូចជាងគេនៃអ្នកនៅលីវមាន២០% បន្ទាប់មកប្រទេសឡាវមាន១៧% វៀតណាមមាន១៦% និងទីម័រខាងកើតតិចជាងគេមាន១៣%។

សំណុំទិន្នន័យនេះបង្ហាញពីភាពចម្រុះនៃចំនួនប្រជាជននៅលីវនៅទូទាំងអាស៊ីអាគ្នេយ៍ និងគូសបញ្ជាក់ពីនិន្នាការសង្គមទាក់ទងនឹងអាពាហ៍ពិពាហ៍ និងទំនាក់ទំនងនៅក្នុងតំបន់។ ជាមួយនឹងការប្រមូលទិន្នន័យចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២១ កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិដើម្បីតាមដានស្ថានភាពអាពាហ៍ពិពាហ៍ បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីសក្ដានុពលប្រជាសាស្ត្រសកល និងក្នុងតំបន់ ដោយបង្ហាញពីរបៀបដែលកត្តាវប្បធម៌ សង្គម និងសេដ្ឋកិច្ច មានឥទ្ធិពលលើអត្រាប្រេវ៉ាឡង់នៃមនុស្សនៅលីវ៕