ចំណេះដឹងទូទៅ៖ ធនាគារកណ្តាលកំពូលៗលើពិភពលោក មានទុនបម្រុងមាសច្រើនជាងគេ គិតត្រឹមឆ្នាំ២០២៥

09-01-2026 20:10

(ភ្នំពេញ)៖ ថ្ងៃនេះ Fresh News សូមបង្ហាញឈ្មោះធនាគារកណ្តាលកំពូលៗលើពិភពលោក ដែលមានទុនបម្រុងមាសច្រើនជាងគេ គិតត្រឹមឆ្នាំ២០២៥។

១. ធនាគារកណ្តាលសហរដ្ឋអាមេរិក
នៅពេលនិយាយពីកន្លែងទុកមាសដ៏ធំបំផុត នៅក្នុងពិភពលោក ធនាគារកណ្តាលអាមេរិក ដែលមានឈ្មោះថា Federal Reserve គឺជាប់ចំណាត់ថ្នាក់លេខមួយ ជាមួយនឹងមាសសរុប ៨ ១៣៣ តោន។

២. ធនាគារកណ្តាលអាល្លឺម៉ង់
Deutsche Bundesbank ដែលជាធនាគារកណ្តាលរបស់ប្រទេសអាល្លឺម៉ង់ បច្ចុប្បន្នកាន់កាប់មាសសរុបចំនួន ៣ ៣៥០តោន។ ធនាគារជាតិអាល្លឺម៉ង់ រក្សាទុកជាងពាក់កណ្តាលនៃទុនបម្រុងមាសរបស់ខ្លួន នៅបរទេស ដូចជាក្នុងនៅទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ និងប្រទេសបារាំង។

៣. ធនាគារកណ្តាលអ៉ីតាលី
Banca d’Italia ដែលជាធនាគារជាតិនៃប្រទេសអ៉ីតាលី បានចាប់ផ្តើមប្រមូលមាសមកបម្រុងទុក នៅឆ្នាំ១៨៩៣ នៅពេលដែលស្ថាប័នហិរញ្ញវត្ថុចំនួន៣ ដាច់ដោយឡែកពីគ្នាបានរួមបញ្ចូលគ្នាតែមួយ។ បច្ចុប្បន្នធនាគារកណ្តាលអ៉ីតាលី មានទុនបម្រុងមាសសរុបចំនួន ២ ៤៥១ តោន។

៤. ធនាគារកណ្តាលបារាំង
ធនាគារកណ្តាលបារាំង Banque de France រក្សាទុក ២ ៤៣៧តោន នៃទុនបម្រុងមាសរបស់ខ្លួន។ លោហៈដ៏មានតម្លៃនេះ ត្រូវបានរក្សាទុកនៅឃ្លាំងក្រោមដីដ៏មានសុវត្ថិភាពបំផុតរបស់ធនាគារ ដែលមានឈ្មោះថា La Souterraine ។

៥. ធនាគារកណ្តាលរុស្ស៉ី
Central Bank of Russia គឺជាធនាគារកណ្តាលផ្លូវការរបស់សហព័ន្ធរុស្ស៊ី និងជាកន្លែងផ្ទុកទុនបម្រុងមានសរុបចំណួន ២ ៣៣៩ តោន។ ដូច​ប្រទេស​បារាំង​ដែរ ធនាគារ​កណ្តាល​រុស្ស៊ី​ បាន​ជ្រើសរើស​រក្សា​ទុក​មាស​ទាំងអស់របស់ខ្លួននៅ​ក្នុង​ស្រុក។

៦. ធនាគារកណ្តាលចិន
ធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន មានទីតាំងនៅទីក្រុងប៉េកាំង រក្សាទុកមាសសរុបចំនួន ២ ២៩៦ តោន ដែលភាគច្រើនត្រូវបានទិញតាំងពីឆ្នាំ២០០០មក។ ក្នុងឆ្នាំ២០០១ PBoC មានមាសសរុបចំនួនត្រឹមតែ ៤០០តោនប៉ុណ្ណោះនៅក្នុងទុនបម្រុង ប៉ុន្តែក្នុងរយៈពេលត្រឹមតែជាង ២ទសវត្ស ទុនបម្រុងមាសសរុបបានកើនឡើងដល់ ៤៥៩%៕

៧. ធនាគារកណ្តាលស្វីស
Swiss National Bank ឬធនាគារកណ្តាលស្វីស មានមាសបម្រុងទុក ១ ០៣៩តោន។

៨. ធនាគារកណ្តាលឥណ្ឌា
Reserve Bank of India ដែលជាធនាគារកណ្តាលឥណ្ឌា មានមាសបម្រុងទុក ៨៧៦តោន។

៩.​ ធនាគារកណ្តាលជប៉ុន
Bank of Japan ដែលជាធនាគារកណ្តាលជប៉ុន មានមាសបម្រុងទុក ៨៤៦តោន។

សូមជម្រាបដែរថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានមាសបម្រុងទុកដល់ទៅ ២ ៨១៤តោន ដែលជាប់ចំណាត់ថ្នាក់លេខ៣ លើពិភពលោក ជាស្ថាប័នដែលមានមាសបម្រុងទុកច្រើនជាងគេ នៅឆ្នាំ២០២៥ បន្ទាប់ពីធនាគារកណ្តាលអាល្លឺម៉ង់៕