* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

យល់ដឹងកីឡា៖ ហេតុអ្វីបានជាកីឡាករបាល់ទាត់ល្អៗ នៅអាហ្រ្វិកស្ទើរទាំងអស់ ផ្លាស់មកលេងក្នុងក្លឹបនៅអឺរ៉ុប?

19-01-2026 01:34

(បរទេស)៖ សម័យបច្ចុប្បន្ននេះគេសង្កេតឃើញថា កីឡាករឆ្នើមៗប្រចាំតំបន់អាហ្រ្វិកភាគច្រើន សុទ្ធតែបានផ្លាស់មកលេងក្នុងក្លឹបនៅតំបន់អឺរ៉ុប និងមានខ្លះទៀតទទួលបានសញ្ជាតិលេងក្នុងជម្រើសជាតិទៀតផង។

តើទ្វីបអឺរ៉ុប ជាទឹកដីនៃឱកាស និងសាងភាពមានបានមែនទេ?

វាអាចជាប់ពាក់ព័ន្ធនឹងកត្តាប្រវត្តិសាស្រ្ត ដែលកន្លងមកប្រទេសនៅអឺរ៉ុបជាច្រើនបានដាក់អាណានិគមន៍លើទ្វីបអាហ្រ្វិក ដោយមានទំនាក់ទំនងគ្នាទាំងសង្គម និងនយោបាយដល់បច្ចុប្ប ដែលបានបង្កជាភាពងាយស្រួលដល់កីឡាករទាំងនោះ។

ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលញាំងឱ្យកីឡាករអាហ្វ្រិក ប្រាថ្នាមកលេងក្នុងក្លឹបនៅអឺរ៉ុប តាមរយៈដកស្រង់ចេញផ្សាយដោយ quora។

- អឺរ៉ុប ពោរពេញដោយលីគធំៗ និងប្រកួតប្រជែងគ្នាខ្លាំង
- សំភារៈហ្វឹកហាត់សំបូរបែប និងការអប់រំល្អ
- ក្លឹបនៅអឺរ៉ុបចាយលុយ ការធ្វើពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយគ្របដណ្តប់ទូទាំងសកលោក
- កីឡា្ករនៅអឺរ៉ុប មានការអភិវឌ្ឍន៍ខ្លាំងជាងនៅអាហ្រ្វិក
- ការលេងនៅអឺរ៉ុប ទទួលបានតម្លៃពលកម្មខ្ពស់
- តម្លៃខ្លួនក្នុងទីផ្សារ កើនឡើងជាង ៧០% តួយ៉ាងដូចកីឡាករ Mohamed Salah ជាដើម
- ប្រកបអាជីពនៅអឺរ៉ុប មានឱកាសបានជួប និងលេងទល់មុខនឹង Idol របស់ពួកគេ
- មានឈាមជ័រនៅអឺរ៉ុប តាមរយៈឪពុកម្តាយ ឬជីដូនជីតា
- អាចរកលុយបានច្រើនកសាងជីវភាពគ្រួសារ និងសង្គមនៅអាហ្រ្វិកកាន់តែប្រសើរឡើង៕