ចំណេះដឹងទូទៅ៖ មកស្គាល់ ១០ប្រទេស ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក ឆ្នាំ២០២៦
02-02-2026 19:57
(ភ្នំពេញ)៖ សន្ទស្សន៍សន្តិភាពសកលប្រចាំឆ្នាំ ដែលចេញផ្សាយដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាព (IEP) បានដាក់ចំណាត់ថ្នាក់ប្រទេសក្នុងពិភពលោក ដែលមានសុវត្ថិភាពបំផុតនិងគ្រោះថ្នាក់បំផុត។ របាយការណ៍នេះ ប្រើប្រាស់សូចនាករសរុបចំនួន ២៣ផ្សេងគ្នា ដើម្បីដាក់ចំណាត់ថ្នាក់ប្រទេសចំនួន១៦៣ក្នុងពិភពលោក។
សូចនាករទាំងនេះត្រូវបានបែងចែកជាបីប្រភេទផ្សេងគ្នា រួមមាន ផ្នែកយោធា សន្តិសុខសង្គមនិងសុវត្ថិភាព ជម្លោះក្នុងស្រុកនិងអន្តរជាតិដែលកំពុងកើតមាន។ កត្តាមួយចំនួនដែលត្រូវបានយកមកពិចារណាសម្រាប់របាយការណ៍ រួមមាន អស្ថិរភាពនយោបាយ កម្រិតនៃការមិនទុកចិត្ត ចំនួនសរុបនៃអំពើឃាតកម្ម សក្តានុពលនៃអំពើភេរវកម្ម ជម្លោះហិង្សាខាងក្រៅនិងខាងក្នុង និងការចំណាយយោធា។ ប្រទេសនីមួយៗត្រូវបានផ្តល់ពិន្ទុតាមកត្តាទាំងនេះ។
Fresh News សូមបង្ហាញប្រទេសចំនួន១០ ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ ដោយយោងតាមសន្ទស្សន៍សន្តិភាពសកល (Global Peace Index) រួមមាន៖
*១៖ អ៉ីស្លង់ (Iceland)
*២៖ ណូវែលសេឡង់ (New Zealand)
*៣៖ អៀរឡង់ (Ireland)
*៤៖ ដាណឺម៉ាក (Denmark)
*៥៖ អូទ្រីស (Austria)
*៦៖ ព័រទុយហ្គាល់ (Portugal)
*៧៖ ស្លូវេនី (Slovenia)
*៨៖ សាធារណរដ្ឋឆេក (Czech Republic)
*៩៖ សិង្ហបុរី (Singapore)
*១០៖ ជប៉ុន (Japan)៕



