យល់ដឹងកីឡា៖ ដំណើរដើមទងដែលអាមេរិក មិចស៊ិក និងកាណាដា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup 2026 រួមគ្នា
07-02-2026 08:44
(បរទេស)៖ ប្រទេសក្បែរខាងគ្នារវាងសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ត្រូវបានជ្រើសរើសជាសហម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយដោយ soccer forward។
សេចក្តីសម្រេចនេះដែរ ត្រូវបានធ្វើឡើងនៅក្នុងសមាជលើកទី៦៨ របស់សហព័ន្ធ FIFA នៅឯទីក្រុង Moscow ប្រទេសរុស្ស៊ី ក្រោមការបោះឆ្នោតគាំទ្រចំនួន ៦៥សំឡេង ក្នុងចំណោម ១៣៤សំឡេងសរុប។
ក្នុងអង្គពិធីបោះឆ្នោតនោះដែរ ពោលគឺត្រូវបានរៀបចំឡើងមុន ១ថ្ងៃនៃព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ីចាប់ផ្តើមផងដែរ ដែលជាលើកដំបូងមាន ៣ប្រទេសធ្វើមា្ចស់ផ្ទះរួមគ្នា និងជាការពាំនាំ World Cup មកកាន់តំបន់អាមេរិកខាងជើងវិញទៀតផង ក្នុងរយៈពេល ៣២ឆ្នាំ។
វាក៏ជាលើកដំបូងទៀតដែរដែល FIFA បានសម្រេចបង្កើនក្រុមពី ៣២ឡើងដល់ ៤៨ក្រុមសម្រាប់លេងជុំចុងក្រោយ ក្នុងចំណោម ២១១ប្រទេសជាសមាជិករបស់ខ្លួន។
ខាងក្រោមនេះជាកត្តាប្រឈម ជាមួយក្តីរំពឹងទទួលបានពី World Cup 2026
- ចំនួនសរុប៖ ៤៨ក្រុម
- ចំនួនប្រកួត៖ ១០៤
- ចំនួនកីឡាករ៖ ១,១០០នាក់
- កីឡដ្ឋាន៖ ១៦
- ទីលានហ្វឹកហាត់៖ ១៥០ទីតាំង
- ប្រាក់ចំណូលសុទ្ធ៖ ១៤ពាន់លានដុល្លារ
- ប្រាក់ចំណេញ៖ ១១ពាន់លានដុល្លារ
- កត្តាប៉ះពាល់សេដ្ឋកិច្ច៖ ៥ពាន់លានដុល្លារ
- ការលក់សំបុត្រ៖ ៥.៨ពាន់លានដុល្លារ៕



