ចំណេះដឹងទូទៅ៖ Netherlands មាននាយករដ្ឋមន្ត្រីវ័យក្មេងបំផុត និងជាមេដឹកនាំដំបូង ដែលប្រកាសបើកចំហថាជា បុរសស្រលាញ់បុរស
27-02-2026 20:04
(ភ្នំពេញ)៖ លោក Rob Jetten បានក្លាយជានាយករដ្ឋមន្ត្រី Netherlands វ័យក្មេងបំផុត និងជាមេដឹកនាំដំបូងដែលប្រកាសបើកចំហថាជា បុរសស្រលាញ់បុរស (openly gay) ក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។ លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រី Netherlands ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
នេះត្រូវបានគេចាត់ទុកថា ជាជំហានសំខាន់មួយសម្រាប់ភាពចម្រុះ (diversity) និងសិទ្ធិ LGBTQ+ ក្នុងនយោបាយអឺរ៉ុប ព្រោះ Netherlands តែងតែត្រូវបានគេចាត់ទុកថា ជាប្រទេសដែលគាំទ្រសិទ្ធិស្មើភាពខ្ពស់។
លោកមានឈ្មោះពេញថា Rob Arnoldus Adrianus Jetten កើតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៨៧។ លោកជាមេដឹកនាំគណបក្ស Democrats 66 (D66)។
លោកបានសម្រេចក្លាយជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតឆ្នាំ២០២៥ ដែលគណបក្ស D66 ទទួលបានលទ្ធផលល្អបំផុត និងបានចរចារជាមួយគណបក្សផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាល។ រដ្ឋាភិបាលថ្មី គឺជារដ្ឋាភិបាល ដែលមានគណបក្ស D66, VVD និង CDA ជាដៃគូ។
គោលនយោបាយរបស់រដ្ឋាភិបាលរួមមាន៖ ការកែលម្អសេដ្ឋកិច្ច, គោលនយោបាយការពារបរិស្ថាន, ការកសាងផ្ទះ និងអនុវត្តការប្រែប្រួលអាកាសធាតុ។
Jetten បានកាន់តំណែងជានាយករដ្ឋមន្ត្រីនៅវ័យ ៣៨ឆ្នាំ ហើយលោកជាមនុស្ស openly gay ដែលកាន់តំណែងនេះក្នុងប្រវត្តិសាស្ត្រ Netherlands ផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់ក្នុងនយោបាយភាពចម្រុះ និងតំណាងភាពសង្គម៕



