* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបំផុតនៅលើពិភពលោក

04-03-2026 19:46

(ភ្នំពេញ)៖ យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ប្រទេសរុស្ស៊ីមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានចំនួនប្រមាណ ៤,៣៨០ គ្រាប់ បន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលមាន ៣,៧០៨ គ្រាប់។ គូប្រជែងក្នុងសង្គ្រាមត្រជាក់ទាំងពីរនេះ នៅតែត្រួតត្រាឃ្លាំងអាវុធនុយក្លេអ៊ែរពិភពលោក ដោយគម្លាតដ៏ធំមួយ ដែលរួមមានភាគច្រើនលើសលប់នៃអាវុធនុយក្លេអ៊ែរពិភពលោក។

ឈរនៅលេខរៀងទី៣ គឺប្រទេសចិន ដែលមានអាវុធនុយក្លេអ៊ែរប្រហែល ៥០០ គ្រាប់ ដែលជាគម្លាតដ៏សំខាន់រវាងខ្លួន និងមហាអំណាចនុយក្លេអ៊ែរឈានមុខគេទាំងពីរ។ ទោះមានគម្លាតចំនួនអាវុធនុយក្លេអ៊ែរពីរុស្ស៉ី និងសហរដ្ឋអាមេរិក ចិនបាននិងកំពុងពង្រីកសមត្ថភាពនុយក្លេអ៊ែរជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃឥទ្ធិពលភូមិសាស្ត្រនយោបាយ និងមហិច្ឆតាយុទ្ធសាស្ត្ររបស់ខ្លួន។

ក្រៅពីប្រទេសធំៗទាំង៣ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត រួមមាន បារាំងមានប្រហែល ២៩០ គ្រាប់ ចក្រភពអង់គ្លេសមាន ២២៥ គ្រាប់។ នៅអាស៊ី ឥណ្ឌា និងប៉ាគីស្ថាន មានប្រហែល ១៧០ គ្រាប់ ខណៈអ៉ីស្រាអែលត្រូវបានប៉ាន់ប្រមាណថាមាន ៩០ គ្រាប់ និងកូរ៉េខាងជើងប្រហែល ៥០ គ្រាប់។

ទោះបីជាមានចំនួនតិចជាងនេះក៏ដោយ វត្តមានអាវុធនុយក្លេអ៊ែរនៅទូទាំងតំបន់ជាច្រើននៅតែបន្តបង្កើតសក្ដានុពលសន្តិសុខសកល និងការទប់ស្កាត់ជាយុទ្ធសាស្ត្រ៕