* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

យល់ដឹងកីឡា៖ ជម្រើស ១១នាក់ដំបូងដែលនាំឱ្យអាហ្សង់ទីឈ្នះ World Cup 2022 សុទ្ធតែលេងក្រៅស្រុក

11-03-2026 08:30

(បរទេស)៖ នៅចាំបានថា គ្រូបង្វឹកអាហ្សង់ទីន លោក Lionel Scaloni បានចុចឈ្មោះកីឡាករជម្រើស ១១នាក់ដំបូង ដែលនាំឱ្យក្រុមពពកសអាហ្សង់ទីន ដណ្តើមបានជើងឯកពិភពលោក FIFA World Cup 2022 សុទ្ធសឹងតែកីឡាករលេងនៅបរទេសទាំងអស់។

អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនរូបនេះ បានរៀបប្រព័ន្ធលេង ៤-៤-២ ដើម្បីប្រឈមមុខនឹងម្ចាស់ការពារតំណែងជើងឯកមាន់គកបារាំង ដែលពួកគេបានយកឈ្នះ ៤-២ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ក្រោយលេង ១២០នាទី ស្មើគ្នា ៣-៣ នៅប្រទេសកាតា។

ជាការកត់សម្គាល់ផងថា ក្នុងជម្រើស ១១នាក់នោះដែរ មាន ១០នាក់កំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបនៅអឺរ៉ុប លើកលែងតែប្រធានក្រុម Lionel Messi លេងនៅសហរដ្ឋអាមេរិក ស្ថិតនៅតំបន់អាមេរិកខាងជើងនៃក្លិប Inter Miami CF។

កីឡាករទាំងនោះរួមមានដូចខាងក្រោម នៃប្រព័ន្ធលេង ៤-៤-២

១៖ ចាំទី-Emiliano Martinez (Aston Villa)។

២៖ ការពារ-Romero (Spurs), Otamendi (Benfica), Taglifiaco (Lyon) និង Molina (Atletico Madrid)។

៣៖ បម្រើ-De Paul (Atletico), Enzo Fernandez (Chelsea), Di Maria (Benfica) និង Mac Allister (Liverpool)។

៤៖ ប្រយុទ្ធ-Julian Alvarez (Atletico) និង Lionel Messi (Inter Miami)៕