* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ពន្លឺមានល្បឿន ៣០០,០០០ គីឡូម៉ែត្រក្នុងមួយវិនាទី, មកស្គាល់បាតុភូតលឿនបំផុតក្នុងធម្មជាតិ (មិនមែនមនុស្សបង្កើត)

13-03-2026 20:16

(ភ្នំពេញ)៖ ពន្លឺ ធ្វើដំណើរលឿនខ្លាំងណាស់ ដែលយើងមិនអាចមើលទាន់ដោយភ្នែកទទេបានឡើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានប្រើឧបករណ៍ផ្សេងៗសម្រាប់វាស់ល្បឿនរបស់វា ដោយពួកគេបានរកឃើញថាវាមានល្បឿនលឿនបំផុតដល់ទៅ ៣០០,០០០ គីឡូម៉ែត្រក្នុងមួយវិនាទី (km/s)​ហើយយឺតបំផុតគឺត្រឹមតែ ៦១គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ តើបាតុភូតលឿនបំផុតក្នុងធម្មជាតិ (មិនមែនមនុស្សបង្កើត) មានអ្វីខ្លះ?

ខាងក្រោមនេះ បាតុភូតលឿនបំផុតក្នុងធម្មជាតិ (មិនមែនមនុស្សបង្កើត)៖

ល្បឿនពន្លឺ
ពន្លឺ គឺជាបាតុភូត ដែលមានល្បឿនលឿនបំផុតក្នុងចក្រវាឡ។ វាមានល្បឿន ប្រហែល ២៩៩,៧៩២,៤៥៨ m/s ឬប្រហែល ៣០០,០០០ km/s ។ វាជាមូលដ្ឋានសំខាន់ក្នុងទ្រឹស្តីរបស់លោក Albert Einstein ក្នុងទ្រឹស្តី Relativity ដែលបង្ហាញថា គ្មានអ្វីអាចធ្វើដំណើរលឿនជាងពន្លឺទេ។

រលកអគ្គិសនី–ម៉ាញេទិច (Electromagnetic waves)
រលកអគ្គិសនី–ម៉ាញេទិច រួមមាន៖ ពន្លឺដែលមើលឃើញ, កាំរស្មីអ៉ិច (X-ray), កាំរស្មីហ្គាម៉ា និងរលកវិទ្យុ ដែលរលកទាំងនេះធ្វើដំណើរដោយល្បឿនដូចគ្នានឹងពន្លឺ។

កាំរស្មីកូស្មិក (Cosmic rays)
Cosmic rays គឺជាអង្គធាតុតូចៗ (proton ឬ nucleus) ដែលមកពីអវកាសឆ្ងាយ។ វាអាចធ្វើដំណើរ ស្ទើរតែស្មើល្បឿនពន្លឺ (ប្រហែល ៩៩%)។ វាកើតឡើងពីបាតុភូតដ៏ខ្លាំងដូចជា ការផ្ទុះផ្កាយ (supernova)។

Neutrinos
Neutrino ជាអង្គធាតុតូចខ្លាំងដែលមានម៉ាសតិចបំផុត។ វាក៏ធ្វើដំណើរស្ទើរតែស្មើនឹងល្បឿនពន្លឺដែរ។

រលកទំនាញ (Gravitational waves)
Gravitational wave គឺជារលកក្នុងពេលវេលាលំហ ដែលកើតឡើងពេលវត្ថុធំៗប៉ះទង្គិចគ្នា។ ឧទាហរណ៍៖ ការប៉ះទង្គិចរបស់ប្រហោងខ្មៅ (black holes) ៕