យល់ដឹងកីឡា៖ នីតិវិធីនៃការចាប់ឆ្នោតបែងចែកពូល World Cup ប្រចាំទ្វីបអាស៊ី

17-03-2026 09:01

(បរទេស)៖ ជាទូទៅ ការចាប់ឆ្នោតបែងចែកពូល ដើម្បីប្រជែងកៅអីឡើងទៅលេងជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup តែងតែត្រូវបានរៀបចំឡើងទៅតាមតំបន់រៀងៗខ្លួន។

ទន្ទឹមគ្នានោះដែរ សម្រាប់ World Cup 2026 ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចំពោះតំបន់អាស៊ី AFC សហព័ន្ធ FIFA បានដំឡើងកៅអីពី ៤.៥កៅអី កើនដល់ ៨.៥កៅអី ពោលគឺពី ៣២ប្រទេស (ក្រុម) ឡើងដល់ ៤៨ប្រទេស (ក្រុម)។

ការប្រជែងកៅអីដែលមានតែ ៨.៥កៅអី ក្នុងចំណោម ៤៦ប្រទេសសរុបទូទាំងទ្វីបអាស៊ីនោះ គឺធ្វើឡើង ៤ជុំឯណោះ ខណៈកន្លះកៅអីទៀត ត្រូវទៅប្រកួតជាលក្ខណៈអន្តរទ្វីប (intercontinental) និងអនុលោមទៅតាមតារាងចំណាត់ថ្នាក់ FIFA World Ranking ថែមទៀតផងដែលត្រូវដាក់បញ្ចូលទៅក្នុង pot នីមួយៗ ដើម្បីចាប់ឆ្នោត។

១៖ ការចាប់ឆ្នោតលេងជម្រុះជុំទី១

១០ក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេនៅអាស៊ី នឹងត្រូវចាប់ឆ្នោតជ្រើសរើសគូប្រកួត ដើម្បីលេង ២ជើង មុនឈានទៅបំពេញពូលក្នុងជុំទី២។

២៖ ការចាប់ឆ្នោតលេងជម្រុះទី២

ក្រុមពីលេខ១ ដល់លេខ៣៦ នឹងត្រូវចាប់ឆ្នោតជ្រើសរើសពូល ដោយបែងចែកជា ៤ Pot ពោលគឺ Pot 1 (១-៩), Pot 2 (10-18), Pot 3 (19-26) និង Pot 4 ក្រុមឈ្នះនៃវគ្គជម្រុះជុំទី១។

៣៖ ការចាប់ឆ្នោតលេងជម្រុះជុំទី៣

១៨ក្រុមមានពិន្ទុខ្ពស់ជាងគេតាមពូល ក្រោយលេងជម្រុះជុំទី២ ត្រូវបន្តចាប់ឆ្នោតបែងចែកពូលលេងជុំទី៣ ទៀត ដោយចែកចេញជាពូល ៣ពូល និងក្នុង ១ពូលមាន ៦ក្រុម ដោយយោងតាមទៅតាមចំណាត់ថ្នាក់ដដែល។ ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងទទួលបានកៅអីទៅ World Cup 2026 តែម្តង។

៤៖ ការចាប់ឆ្នោតលេងជម្រុះជុំទី៤

ក្រុមលេខ៣ និងលេខ៤ ទាំង ៣ពូល ក្រោយបញ្ចប់ការប្រកួតជុំទី៣ នឹងត្រូវបន្តចាប់ឆ្នោតបែងចែកជា ២ពូល ដោយក្នុង ១ពូលមាន ៣ក្រុម ហើយក្រុមលេខ១ ទាំង ២ពូលនោះ នឹងទទួលបានសំបុត្រយន្តហោះទៅអាមេរិក មិចស៊ិក និងកាដាណាផងដែរ ខណៈក្រុមលេខ២ ទាំង ២ពូល ត្រូវប៉ះគ្នា ២ជើងប្តូរទឹកដីគ្នា ដើម្បីប្រជែងកន្លះកៅអីឡើងទៅប្រកួតអន្តរទ្វីប៕