យល់ដឹងកីឡា៖ កម្មវិធី និងគូប្រកួតសំខាន់ៗនៅ World Cup 2026

21-03-2026 10:52

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានរយៈពេល ៣៩ថ្ងៃ។

នេះគឺជាការប្រកួតលើកដំបូងជំនាន់ទី២៣ ដែលមានក្រុមចូលរួមរហូតដល់ ៤៨ក្រុម និងរៀបចំឡើងនៅក្នុងទីក្រុងចំនួន ១៦នៃប្រទេសចំនួន៣ ពោលគឺសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។

ខាងក្រោមនេះ គឺជាកាលវិភាគ និងគូប្រកួតសំខាន់ៗតាមដំណាក់កាល និងទីក្រុងនានា៖

១-ការប្រកួតបើកឆាក៖ ថ្ងៃទី១១ ខែមិថុនា នៅកីឡដ្ឋាន Estadio Azteca នៅទីក្រុង Mexico City
២-វគ្គចែកពូល៖ ថ្ងៃទី១១ ដល់ថ្ងៃទី២៧ ខែមិថុនា
៣-វគ្គ ៣២ ក្រុម៖ ថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា
៤-វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ ថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកក្កដា នៅទីក្រុង Dallas និង Atlanta
៥-ការប្រកួតផ្តាច់ព្រ័ត្រ៖ ថ្ងៃទី១៩ ខែកក្កដា នៅកីឡដ្ឋាន MetLife នៅទីក្រុង New York និង New Jersey។

គូប្រកួតគួរឱ្យចាប់អារម្មណ៍ក្នុងវគ្គចែកពូលនានា៖

១១-មិថុនា រវាងក្រុមមិចស៊ិក vs អាហ្វ្រិកខាងត្បូង
១២-មិថុនា រវាងក្រុមអាមេរិក vs ប៉ារ៉ាហ្គាយ
១៣-មិថុនា រវាងក្រុមប្រេស៊ីល vs ម៉ារ៉ុក
១៤-មិថុនា រវាងក្រុមអាល្លឺម៉ង់ vs គូរ៉ាសាវ
១៥-មិថុនា រវាងក្រុមអេស្ប៉ាញ vs កាប់វ៉េ
១៧-មិថុនា រវាងក្រុមអាហ្សង់ទីន vs អាល់ហ្សេរី៕