ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសនៅអាស៊ីដែលល្អបំផុត សម្រាប់ការសិក្សានៅក្រៅប្រទេស ក្នុងឆ្នាំ២០២៦

28-03-2026 10:40

(ភ្នំពេញ)៖ គេហទំព័រ Educations.com បានបង្ហាញចំណាត់ថ្នាក់ប្រទេសអាស៊ី ដែលល្អបំផុតសម្រាប់ការសិក្សានៅក្រៅប្រទេស ក្នុងឆ្នាំ២០២៦។

បើតាមគេហទំព័រនេះ អាស៉ីកំពុងក្លាយជាមជ្ឈមណ្ឌលអប់រំសកលយ៉ាងលឿន ហើយនេះជាកន្លែង ដែលសិស្សកំពុងធ្វើដំណើរនៅឆ្នាំ២០២៦ រួមមាន៖

*១៖ ប្រទេសសិង្ហបុរី
*២៖ ប្រទេសចិន
*៣៖ ប្រទេសជប៉ុន
៤៖ ប្រទេសកូរ៉េខាងត្បូង
៥៖ ប្រទេសកាតា
៦៖ ទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន
៧៖ ប្រទេសអារ៉ាប៊ីសាអូឌីត
៨៖ ប្រទេសម៉ាឡេស៊ី
៩៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម
១០៖ ប្រទេសឥណ្ឌា។

របៀបដាក់ចំណាត់ថ្នាក់គឺ Educations.com បានស្ទង់មតិលើនិស្សិតអន្តរជាតិ ជាង ៤២ ០០០នាក់ មកពីជាង ២០០ប្រទេស ដើម្បីឈ្វេងយល់ពីអ្វីដែលសំខាន់បំផុត នៅពេលជ្រើសរើសកន្លែងដែលត្រូវសិក្សានៅបរទេស។

ចំណាត់ថ្នាក់នេះ គឺផ្អែកលើកត្តាសំខាន់ៗចំនួន ៥យ៉ាង រួមមាន ចំណាត់ថ្នាក់សាកលវិទ្យាល័យ ការសម្រេចគោលដៅការងារ វប្បធម៌ និងរបៀបរស់នៅ ការអភិវឌ្ឍផ្ទាល់ខ្លួន និងការចង់ស្វែងរកអ្វីថ្មី។

គួរជម្រាបថា លទ្ធផលស្ទង់មតិទាំងនេះ ត្រូវបានបញ្ចូលគ្នាជាមួយនឹងប្រភពទិន្នន័យសកល ដែលគួរឱ្យទុកចិត្ត (រួមទាំងចំណាត់ថ្នាក់សាកលវិទ្យាល័យ និងសន្ទស្សន៍គុណភាពនៃជីវិត) ដោយប្រទេសនីមួយៗទទួលបានពិន្ទុ និងថ្លឹងថ្លែងលើកត្តាទាំងអស់ ដើម្បីកំណត់បញ្ជីកំពូលទាំង១០៕