យល់ដឹងផ្នែកច្បាប់៖ បទធ្វើឱ្យខូចខាតដោយចេតនា

29-03-2026 18:31

(ភ្នំពេញ)៖ នៅក្នុងបរិបទសង្គមបច្ចុប្បន្ន ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតែងជួបប្រទះនឹងជម្លោះនានា ទាំងជម្លោះផ្ទាល់ខ្លួន ជម្លោះគ្រួសារ និងជម្លោះពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ ដោយក្នុងចំណោមបញ្ហាទាំងនេះ មានបុគ្គលមួយចំនួនបានជ្រើសរើស ប្រើវិធីសាស្ត្រអវិជ្ជមាន ដោយប្រព្រឹត្តសកម្មភាពបំផ្លិចបំផ្លាញ ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃ ដោយមានចេតនា ច្បាស់លាស់ ។

អំពើបែបនេះ មិនត្រឹមតែបង្កការខូចខាតផ្នែកទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសកម្មភាព មិនគោរពច្បាប់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមផងដែរ ។

ដូចនេះដើម្បី ការពារដល់ទ្រព្យសម្បត្តិរបស់សាធារណជន ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពី “បទធ្វើឱ្យខូចខាត ដោយចេតនា” ព្រមទាំងបានកំណត់ផងដែរ អំពីស្ថានទម្ងន់ទោសនៃបទល្មើស ។

ផ្អែកតាមការលើកឡើងខាងលើ តើអ្វីទៅជាបទធ្វើឱ្យខូចខាតដោយចេតនា ? ហើយត្រូវផ្តន្ទាទោសបែបណាចំពោះ បុគ្គលដែលបានប្រព្រឹត្តបទល្មើសនេះ ? ដើម្បីបកស្រាយនូវចម្ងល់ខាងលើជូនសាធារណជន និងនិស្សិតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព សារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូម លើកយកប្រធានបទស្តីពី “បទធ្វើឱ្យខូចខាតដោយចេតនា” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិត ទាំងអស់គ្នាដូចខាងក្រោម ។

យោងតាមស្មារតីមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពី បទធ្វើឱ្យខូចខាតដោយ ចេតនា គឺជាអំពើប្រព្រឹត្តដោយចេតនា ដោយបំផ្លិចបំផ្លាញ ធ្វើឱ្យទ្រុឌទ្រោម ឬ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល លើកលែងតែការខូចខាតមានលក្ខណៈស្រាល ។

ឧទាហរណ៍៖ ដោយសារតែកំហឹង លោក “ក” បានយកដំបងទៅវាយបំបែកកញ្ចក់រថយន្តរបស់លោក “ខ” បែក អស់ចំនួនពីរផ្ទាំង ។

សកម្មភាពដែលបានបញ្ជាក់ក្នុងឧទាហរណ៍នេះ គឺជាសកម្មភាពធ្វើឱ្យខូចខាតដោយចេតនាដូចមាន ចែងក្នុងមាត្រា ៤១០ ខាងលើ ។

ម្យ៉ាងវិញទៀត យោងតាមមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងស្ថានទម្ងន់ទោស នៃបទល្មើសធ្វើឱ្យខូចខាត ដោយចេតនា ដែលមានចែងក្នុងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល នៅក្នុងករណីដូចតទៅ៖

១- កាលបើបទល្មើសនេះ បានប្រព្រឹត្តដោយបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬ ជាអ្នកសមគំនិត ។

២- កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងទីកន្លែងជាលំនៅឋាន ។

៣- កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងទីកន្លែង សម្រាប់តម្កល់មូលនិធិ តម្លៃ ទំនិញ ឬ សម្ភារៈ ។

៤- កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចប្រយោជន៍ដល់សំណង់គ្រឹះស្ថានសាធារណៈ ឬ ផ្លូវសាធារណៈ ។

៥- កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចប្រយោជន៍ដល់ដំណាំ ឬកសិផល ។

៦- កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចបង្គោលព្រំដែនអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ។

លើសពីនេះក្រៅពីស្ថានទម្ងន់ទោសខាងលើក៏មានស្ថានទម្ងន់ទោសផ្សេងៗទៀតដូចជា៖