យល់ដឹងពីអាគុយ LFP ដែលបំពាក់ចូលរថយន្ត Nissan NX8 កំពុងផ្ទុះការទិញ
09-04-2026 16:27
(ភ្នំពេញ)៖ ការបញ្ជាទិញរថយន្តអគ្គីសនីរបស់ក្រុមហ៊ុន Nissan គឺម៉ូឌេល Nissan NX8 កំពុងផ្ទុះការគាំទ្រនិងបញ្ជាទិញច្រើន ហើយការឈានចូលយុគសម័យរថយន្តអគ្គិសនី (EV) នាពេលបច្ចុប្បន្ននេះ អាគុយប្រភេទ Lithium Iron Phosphate ឬហៅកាត់ថា LFP បានក្លាយជាបច្ចេកវិទ្យាថាមពលដ៏មានប្រជាប្រិយភាពបំផុត ដែលត្រូវបានក្រុមហ៊ុនយក្សដូចជា Tesla, BYD និង Nissan សម្រេចចិត្តយកមកប្រើប្រាស់ជាចម្បងលើម៉ូឌែលប្រណិតមួយចំនួន។
តើអ្វីទៅជាចំណុចពិសេសដែលធ្វើឱ្យអាគុយ Lithium Iron Phosphate (LFP) ក្លាយជាជម្រើសលេខ១? វាត្រូវបានគេហៅឈ្មោះថា ជាស្តេចសុវត្ថិភាព (Safety First) គឺជាចំណុចខ្លាំងបំផុតរបស់អាគុយ LFP ដោយឈរលើលក្ខខណ្ឌមានស្ថិរភាពផ្នែកគីមីខ្ពស់ និងធន់កម្ដៅខ្លាំង ដែលធ្វើឱ្យវាមិនងាយផ្ទុះឆេះ ទោះបីជាមានការបុកទង្គិចធ្ងន់ធ្ងរ ឬបុកប៉ះធ្លាយអាគុយក៏ដោយ ដែលនេះជាការផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកបើកបរ ពីក្រុមហ៊ុនផលិត។
Lithium Iron Phosphate (LFP) វាមានអាយុកាលវែងកម្រិត (Ultra-Durable) អាចសាកបញ្ចូលបានរាប់ពាន់ដង (លើស ៣,០០០ដង) ដែលមានន័យថា អ្នកអាចបើកបររថយន្តបានរាប់សិបឆ្នាំដោយមិនបារម្ភរឿងដូរអាគុយថ្មី បើធៀបនឹងអាគុយទូទៅ វាមានភាពធន់វែងជាងដល់ទៅ ២ ទៅ ៣ ដង។ ហើយការសាកពេញ ១០០% បានរាល់ថ្ងៃ វាខុសពីអាគុយប្រភេទផ្សេងអាច ៨០% ហើយសម្រាប់អាគុយ LFP អ្នកបើកបរអាចសាកឱ្យពេញ ១០០% ជាប្រចាំបានយ៉ាងរីករាយ ដោយមិនប៉ះពាល់ដល់គុណភាពអាគុយឡើយ។
ពាក់ព័ន្ធជាមួយតម្លៃកាន់តែធូរថ្លៃទៀត Lithium Iron Phosphate (LFP) ដោយសារវាប្រើប្រាស់សារធាតុដែក (Iron) និងផូស្វាត (Phosphate) ដែលសម្បូរបែបក្នុងធម្មជាតិ បានធ្វើឱ្យតម្លៃផលិតមានកម្រិតទាប ដោយនេះជាមូលហេតុដែលរថយន្ត EV ជំនាន់ថ្មីមានតម្លៃកាន់តែសមរម្យ ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទិញយកទៅប្រើប្រាស់។
សូមជម្រាបផងថា បច្ចេកវិទ្យាសាកលឿនទាន់ចិត្ត បច្ចុប្បន្នអាគុយ LFP ត្រូវបានអភិវឌ្ឍដល់កម្រិតសាកលឿន 5C ហើយវាត្រូវបានបំពាក់ចូលរថយន្ត Nissan NX8 ដែលអាចសាកពី ១០% ទៅ ៨០% ក្នុងពេលត្រឹមតែ ១២នាទីប៉ុណ្ណោះ។ ជារួម ការជ្រើសរើសរថយន្តដែលប្រើប្រាស់អាគុយប្រភេទLithium Iron Phosphate (LFP) គឺជាការសម្រេចចិត្តដ៏វៃឆ្លាតបំផុត ព្រោះវាផ្ដល់នូវតុល្យភាពរវាងសុវត្ថិភាពកម្រិតខ្ពស់ ភាពធន់យូរអង្វែង និងកត្តាចំណេញថវិកា សម្រាប់អ្នកប្រើប្រាស់គ្រប់រូប៕




