* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ កម្ពុជាជាប់លេខ៥ ក្នុងចំណាត់ថ្នាក់ទីផ្សារកំពុងលូតលាស់នៅអាស៉ីអាគ្នេយ៍ ឆ្នាំ២០២៦

10-04-2026 20:22

(ភ្នំពេញ)៖ អស់រយៈពេលជាងមួយទស្សវត្សរ៍មកនេះ សន្ទស្សន៍ឱកាសសកល របស់វិទ្យាស្ថាន Milken បានផ្តល់ជូនវិនិយោគិន និងអ្នកបង្កើតគោលនយោបាយនូវក្របខ័ណ្ឌទិន្នន័យសម្រាប់វាយតម្លៃទីតាំង និងមូលហេតុនៃលំហូរមូលធន។

វិទ្យាស្ថាន Milken ក្នុងការផ្សាយប្រចាំឆ្នាំ២០២៦ ចំណងជើង «សន្ទស្សន៍ឱកាសសកល៖ ទីផ្សារកំពុងលូតលាស់នៅអាស៉ីអាគ្នេយ៍» បានឲ្យដឹងថា ម៉ាឡេស៉ី​ ជាប់លេខ១ វៀតណាម ជាប់លេខ២ ឥណ្ឌូណេស៉ី​ ជាប់លេខ៣ ហ្វីលីពីន ជាប់លេខ៤ កម្ពុជាជាប់លេខ៥ និងឡាវជាប់លេខ៦។

បើតាម វិទ្យាស្ថាន Milken ជាមួយនឹងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រសេដ្ឋកិច្ចដែលជំរុញឱ្យក្រុមហ៊ុនធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់នេះកាន់តែកើនឡើងនៃការកែទម្រង់ពាណិជ្ជកម្ម និងការវិនិយោគជាសកល។ ទីផ្សារទាំងប្រាំមួយនេះ បានបង្ហាញពីកំណើនផលិតផលក្នុងស្រុកសរុប ពី ៤,៣ ទៅ ៧,១ ភាគរយក្នុងឆ្នាំ២០២៤ ទោះបីជាការកើនឡើងនៃរបាំងពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជាសកល ដែលបានធ្វើឱ្យបរិយាកាសវិនិយោគកាន់តែស្មុគស្មាញក៏ដោយ៕