ចំណេះដឹងទូទៅ៖ ប្រេងឆៅមួយបារ៉ែល គេយកទៅធ្វើអ្វីខ្លះ?
17-04-2026 17:54
(ភ្នំពេញ)៖ តើអ្នកដឹងទេថា? ប្រេងឆៅមួយធុង ឬមួយបារ៉ែល (៤២ហ្គាឡុង / ១៥៩លីត្រ) ត្រូវបានផ្លាស់ប្តូរទៅជាផលិតផលសំខាន់ៗជាច្រើនប្រភេទ ដែលផ្តល់ថាមពលដល់ជីវិតប្រចាំថ្ងៃរបស់យើង។
ប្រេងឆៅមួយបារ៉ែល គេចម្រាញ់ចេញជា៖
*ប្រេងសាំង ៤២% ផ្តល់ថាមពលដល់រថយន្ត ម៉ូតូ និងរថយន្តធុនស្រាល
*ប្រេងម៉ាស៊ូត ២៧% សម្រាប់រថយន្តដឹកទំនិញ រថយន្តក្រុង ម៉ាស៊ីនភ្លើង និងការប្រើប្រាស់ក្នុងឧស្សាហកម្ម
*ប្រេងឥន្ធនៈយន្តហោះ ១០% (Kerosene)
*ឧស្ម័ន LPG ៤% ប្រើជាទូទៅសម្រាប់ចម្អិនអាហារ និងផ្តល់ថាមពលកម្តៅ
*គីមីឥន្ធនៈ (ណែបថា) ៧. %
*ប្រេងឥន្ធនៈសមុទ្រ ៥% ដែលជំរុញការដឹកជញ្ជូន និងពាណិជ្ជកម្មតាមសមុទ្រទូទាំងពិភពលោក
*ប្រេងរំអិល និងក្រមួនម្យ៉ាង (wax) ២% ប្រើក្នុងម៉ាស៊ីន និងផលិតផលប្រចាំថ្ងៃ
*អាស់ហ្វាលត៍ ឬ Asphalt (Bitumen) ៣% សម្រាប់ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ។
សូមជម្រាបថា ការចម្រាញ់ អាចប្រែប្រួលអាស្រ័យលើប្រភេទប្រេងឆៅ និងការកំណត់រចនាសម្ព័ន្ធរោងចក្រចម្រាញ់៕





