* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

យល់ដឹងកីឡា៖ ចំនួនបាល់ចន្លោះពី ១២-១៥បាល់ ត្រូវបានប្រើប្រាស់ក្នុង ១ប្រកួតនៅ World Cup

18-04-2026 08:27

(បរទេស)៖ ការប្រកួតផ្លូវការនីមួយៗនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup បាល់ចន្លោះពី ១២-១៥ ត្រូវបានប្រើប្រាស់ក្នុង ១ប្រកួត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Guora។

- ៣-៦បាល់ ត្រូវបានប្រើប្រាស់សម្រាប់មន្រ្តី ក៏ដូចជាក្រុមនីមួយៗកំដៅសាច់ដុំ ក៏ដូចជាចាប់ផ្តើមការប្រកួត
- ៦-៨បាល់ ជាចំនួនបាល់បន្ថែមនៅខាងក្រៅទីលានដែលគ្រប់គ្រងដោយក្មេងប្រុស/ស្រី ដែលប្រើជំនួសពេលបាល់ចេញក្រៅ
- ៣-៤បាល់ ជាបាល់បម្រុងទុក ក្នុងករណីចាំបាច់ណាមួយកើតមានឡើង។

ទោះជាយ៉ាងណាតាមប្រភពខាងលើ ពុំបានបញ្ជាក់ពីការប្រើប្រាស់បាល់ទាំងនោះឡើងវិញ ឬក៏យ៉ាងណាទេ គ្រាន់តែបង្ហាញពីការប៉ាន់ប្រមាណចំនួនបាល់រាប់រយទៅរាប់ពាន់បាល់ ត្រូវបានប្រើប្រាស់នៅ World Cup ១លើកៗ ដោយអាស្រ័យទៅលើគណៈកម្មការ និងម្ចាស់ទីតាំងប៉ុណ្ណោះទើបដឹងច្បាស់ពីចំនួនពិតប្រាកដ៕