យល់ដឹងកីឡា៖ ចេះលេង និងមើលបាល់យូរហើយ តិចអត់ដឹងថា តារាងបាល់ទាត់ស្តង់ដារ FIFA មានទំហំប៉ុន្មានទៅ?

27-04-2026 16:05

(បរទេស)៖ កាលណាគេនិយាយពីតារាងបាល់ទាត់ គេតែងតែគិតដល់តារាងតូច និងធំ ដែលមានរាងជាចតុកោណកែង ដើម្បីបម្រើដល់ការប្រកួតមិត្តភាព និងព្រឹត្តិការណ៍ផ្សេងៗផងដែរ។

ក្នុងការកសាងពហុកីឡដ្ឋាននីមួយៗ (stadium) មានពេលខ្លះទទួលបានជំនួយពីសហព័ន្ធអន្តរជាតិ រដ្ឋាភិបាល និងជាថវិការបស់ក្លិបផ្ទាល់តែម្តង ប៉ុន្តែក៏ត្រូវស្ថិតក្រោមបទដ្ឋាន និងស្តង់ដារតែមួយរបស់ FIFA ផងដែរ ដើម្បីបង្កភាពងាយស្រួលទៅថ្ងៃអនាគត កីឡដ្ឋាននេះនឹងបម្រើដល់ការប្រកួតជម្រុះ និងលេង World Cup ជាដើម។

ខាងក្រោមនេះ ជាតារាងបាល់ទាត់ស្តង់ដារខ្នាតធំដែលបានដកស្រង់ចេញពីគេហទំព័រផ្លូវការ FIFA ផ្ទាល់តែម្តង៖
- ទំហំ៖ ៦៨ម៉ែត្រ x ១០៥ម៉ែត្រ (ទទឹង និងបណ្តោយ)
- ទី៖ ២.៤៤ម៉ែត្រ x ៧.៣២ម៉ែត្រ (កម្ពស់ និងបណ្តោយ)
- កាំរង្វង់មូលកណ្តាល៖ ៩.១៥ម៉ែត្រ
- ទីតាំងទាត់បាល់ជ្រុង៖ កាំស្មើ ១ម៉ែត្រ
- រយៈចម្ងាយទាត់ប៉េណាល់ទី៖ ១១ម៉ែត្រ
- តំបន់គ្រោះថ្នាក់៖ ១៦.៥ម៉ែត្រ x ៤០.៣២ម៉ែត្រ (ទទឹង និងបណ្តោយ)
- តំបន់ ខ្សែបន្ទាត់អ្នកចាំទីទាត់៖ ៥.៥ម៉ែត្រ x ១៨.៣២ម៉ែត្រ (ទទឹង និងបណ្តោយ)
- កាំដំបូលទូក៖ ៩.១៥ម៉ែត្រ (ស្មើគ្នានឹងកាំនៃរង្វង់កណ្តាល) មានដូចគំនូសក្នុងរូបខាងក្រោម៕