* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ ភ្នំហ្វូជី នៅជប៉ុន គឺជាភ្នំដែលមានអ្នកឡើងភ្នំដល់កំពូលច្រើនជាងគេបំផុត លើពិភពលោក

04-05-2026 20:30

(ភ្នំពែញ)៖ ភ្នំហ្វូជី នៅប្រទេសជប៉ុន ត្រូវបានចាត់ទុកថាជាភ្នំដែលមានអ្នកឡើងភ្នំដល់កំពូលច្រើនជាងគេបំផុតលើពិភពលោក ដោយមានមនុស្សប្រមាណពី ២០០ ០០០ ទៅ ៣០០ ០០០នាក់ បានឡើងដល់កំពុលវា រៀងរាល់ឆ្នាំ។

នេះដោយសារតែភាគច្រើននៃអ្នកឡើងភ្នំ បានទៅលេងវា ក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា។ ម្យ៉ាង វាងាយស្រួលឡើង ទោះវាមានកម្ពស់ ៣ ៧៧៦ម៉ែត្រ។

ជាមួយគ្នា សារៈសំខាន់នៃវប្បធម៌ ក៏ធ្វើឲ្យគេចង់ឡើង។ ការឡើងភ្នំត្រូវបានចាត់ទុកថាជាពិធីមួយ នៅក្នុងប្រទេសជប៉ុន ហើយអ្នកឡើងភ្នំជាច្រើនមានគោលបំណងមើល «goraikō» ឬព្រះអាទិត្យរះពីលើកំពូលភ្នំ។ បន្ថែមលើនេះ ពាក្យជប៉ុនណែនាំថា «មនុស្សមានប្រាជ្ញានឹងឡើងភ្នំ Fuji ម្តងក្នុងមួយជីវិត ប៉ុន្តែមានតែមនុស្សល្ងីល្ងើប៉ុណ្ណោះ ដែលឡើងពីរ»៕