ចំណេះដឹងទូទៅ៖ មានអ្នកលួចខួរក្បាល លោក អាល់បឺត អាញស្ដាញ ក្រោយមរណភាពជិត៥០ឆ្នាំ ទើបបែកការណ៍

11-05-2026 21:08

(ភ្នំពេញ)៖ លោក Thomas Stoltz Harvey (ថូម៉ាស់ ស្ដូលត៍ ហាវី) គឺជាអ្នករោគសាស្ត្រ (Pathologist) ដែលបានលួចយកខួរក្បាលរបស់លោក Albert Einstein (អាល់បឺត អាញស្ដាញ) ដោយគ្មានការអនុញ្ញាត នៅពេលធ្វើកោសល្យវិច័យសាកសពនៅមន្ទីរពេទ្យ Princeton ក្នុងឆ្នាំ ១៩៥៥។

លោក Einstein បានធ្វើបណ្តាំមរណនាមឱ្យគេដុតសាកសពរបស់គាត់ទាំងស្រុង ប៉ុន្តែលោក Harvey បានយកខួរក្បាលចេញ និងរក្សាទុកវា ដោយសង្ឃឹមថានឹងអាចស្រាវជ្រាវរកអាថ៌កំបាំងនៃភាពឆ្លាតវៃរបស់គាត់។

លោក Harvey បានកាត់ខួរក្បាលនោះជាបំណែកៗជិត ២៤០បំណែក ហើយថតរូបទុកជាច្រើនសន្លឹក។ គាត់បានរក្សាទុកបំណែកខួរក្បាលទាំងនោះនៅក្នុងប្រអប់សណ្តែកកាត់ (Mayonnaise jars) និងកេសក្រដាស ដោយផ្លាស់ប្តូរទីលំនៅទៅតាមកន្លែងដែលគាត់រស់នៅ។

ក្រោយបែកការណ៍ លោក Harvey បានបាត់បង់ការងារនៅមន្ទីរពេទ្យ ហើយថែមទាំងបាត់បង់អាជ្ញាបណ្ណវេជ្ជសាស្ត្ររបស់គាត់ទៀតផង ដោយសារតែសកម្មភាពលួចខួរក្បាលនេះ។ នៅឆ្នាំ២០១០ អ្នកស្នងមរតករបស់លោក Harvey បានប្រគល់បំណែកខួរក្បាលដែលនៅសល់ទៅឱ្យសារមន្ទីរជាតិសុខភាព និងវេជ្ជសាស្ត្រ។

គួរជម្រាបថា រឿងនេះគឺជាករណីលួចដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រ ដែលខួរក្បាលរបស់អ្នកប្រាជ្ញដ៏អស្ចារ្យ ត្រូវបានគេយកទៅសិក្សាដោយគ្មានការយល់ព្រមពីម្ចាស់៕