ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីតំណែងសក្តិមន្ត្រីតុលាការខ្មែរ ក្នុងទសវត្ស៤០

09-06-2026 19:58

(ភ្នំពេញ)៖ Fresh News សូមបន្តចែករំលែកចំណេះដឹងទូទៅ ស្តីពីតំណែងសក្តិមន្ត្រីតុលាការខ្មែរ ក្នុងទសវត្ស៤០។

ខាងក្រោមនេះ ជាគោរមងារប្រធានតុលាការប្រចាំរាជធានីនិងខេត្តក្រៅ ក្នុងព្រះរាជអាណាចក្រកម្ពុជា សម័យដើម៖

១៖ រាជធានីភ្នំពេញ
*ចាងហ្វាងសាលាវិនិច្ឆ័យ ងារជា ឧកញ៉ាមហាឥស្សរាធិបតី
*ចាងហ្វាងសាលាឧក្រិដ្ឋ មានងារជា ឧកញ៉ាឥស្សរៈវិនិច្ឆ័យ
*ចាងហ្វាងសាលាឧទ្ធរណ៍ មានងារជា ឧកញ៉ាមហាវិនិច្ឆ័យ
*ចាងហ្វាងសាលាលុកឃុន មានងារជា ឧកញ៉ាពិភក្តិវិនិច្ឆ័យ។

២៖ ខេត្តកំពង់ចាម ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ាពិជ័យវិនិច្ឆ័យ

៣៖ ខេត្តកំពត ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ាទេសាវិនិច្ឆ័យ

៤៖ ខេត្តតាកែវ ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ារតន:វិនិច្ឆ័យ

៥៖ ខេត្តព្រៃវែង ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ានរ:វិនិច្ឆ័យ

៦៖ ខេត្តស្វាយរៀង ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ាសូរវិនិច្ឆ័យ

៧៖ ខេត្តកំពង់ធំ ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ាមហៃវិនិច្ឆ័យ

៨៖ ខេត្តសៀមរាប ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ាសំរេចវិនិច្ឆ័យ

៩៖ ខេត្តពោធិ៍សាត់ ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ាសួគ៌ាវិនិច្ឆ័យ

១០៖ ខេត្តកំពង់ឆ្នាំង ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ាឥទ្ធិវិនិច្ឆ័យ

១១៖ ខេត្តកំពង់ស្ពឺ ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ាសិទ្ធិវិនិច្ឆ័យ

១២៖ ខេត្តក្រចេះ ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ាចេស្ដាវិនិច្ឆ័យ

១៣៖ ខេត្តស្ទឹងត្រែង ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ានទីវិនិច្ឆ័យ

១៤៖ ខេត្តបាត់ដំបង ចាងហ្វាងសាលាដំបូង មានងារជា ឧកញ៉ាឧត្ដមភាសិត

១៥៖ ខេត្តកោះកុង ចាងហ្វាងសាលាដំបូង មានងារជា...(មិនទាន់មាន)

១៦៖ ខេត្តរតនគីរី ចាងហ្វាងសាលាដំបូង មានងារជា...(មិនទាន់មាន)

១៧៖ ខេត្តកណ្ដាល ចាងហ្វាងសាលាដំបូង មានងារជា...(មិនមានបង្ហាញ)។

សម័យកាលនោះ មាន១៦ខេត្ត ក្រោយមកបង្កើតបានខេត្តមណ្ឌលគីរី, ខេត្តឧត្ដរមានជ័យ, ខេត្តបន្ទាយមានជ័យ និងក្រុងបី គឺក្រុងព្រះសីហនុ, ក្រុងប៉ៃលិន និង ក្រុងកែប។

បច្ចុប្បន្ន មុខតំណែងប្រធានតុលាការរាជធានី-ខេត្តមានឋានន្តរសក្តិ ឧត្ដមចៅក្រម គោរមងារ ឯកឧត្ដម៕