* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ តើទស្សនកិច្ចផ្លូវរដ្ឋ នាយករដ្ឋមន្ត្រីអាចអមដំណើរប្រមុខរដ្ឋបានដែរឬទេ?

01-07-2026 21:23

(ភ្នំពេញ)៖ លោកបណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកការទូត នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានផ្តល់ចំណេះដឹងមួយ ដើម្បីស្រាយចម្ងល់ថា តើទស្សនកិច្ចផ្លូវរដ្ឋ នាយករដ្ឋមន្ត្រីអាចអមដំណើរប្រមុខរដ្ឋបានដែរឬទេ?

លោកបានកត់សម្គាល់ថា សម្រាប់កម្ពុជា ព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង ពុំមាននាយករដ្ឋមន្ត្រីអមដំណើរទេ។ នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងដោយឡែក ដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសិទ្ធិអំណាចពេញលេញតាមរដ្ឋធម្មនុញ្ញ ដូច្នេះនាយករដ្ឋមន្ត្រីមានសិទ្ធិសម្រេច និងពិភាក្សាកិច្ចការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម...។ល។

ចំពោះពិធីការ ទស្សនកិច្ចផ្លូវរដ្ឋ ប្រទេសម្ចាស់ផ្ទះមានកាតព្វកិច្ចទទួលតែប្រមុខរដ្ឋ ក្នុងពិធីផ្លូវការនានា។ ចំណែកនាយករដ្ឋមន្ត្រីអមដំណើរ ត្រូវបានគេចាត់ទុកជាក្រុមមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះ ពុំមានកាតព្វកិច្ចពិធីការផ្លូវការទេ។

តាមពិធីការនៅកន្លែងពិធីទទួលផ្លូវការនោះ មានតែប្រមុខ និងភរិយាប៉ុណ្ណោះ៕