ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសមួយចំនួន ដែលហាមឃាត់កុមារក្រោម ១៦ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម

03-07-2026 22:03

(ភ្នំពេញ)៖ ថ្ងៃនេះ​ Fresh News សូមបង្ហាញពីប្រទេសមួយចំនួនបានហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម។

ប្រទេសទាំងនោះ រួមមាន៖

*អូស្ត្រាលី៖ វាបានក្លាយជាប្រទេសដំបូងគេ ដែលអនុវត្តបំរាមទូទាំងប្រទេស នៅដើមឆ្នាំ២០២៥ ដោយមិនអនុញ្ញាតកុមារអាយុក្រោម ១៦ឆ្នាំ មានគណនីផ្ទាល់ខ្លួន ដូចជា TikTok, YouTube, Instagram, និង Facebook។

*ចក្រភពអង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេស បានដាក់បំរាមចាំបាច់ ដើម្បីហាមការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុ ១៦ឆ្នាំ ដោយទាមទារឲ្យគ្រប់វេទិកាទាំងអស់ ដាក់ចេញវិធានការបន្ទាន់ ក្នុងការបិទអ្នកប្រើប្រាស់ ដែលស្ថិតក្នុងអាយុកំណត់នោះ។

*ឥណ្ឌូណេស៉ី៖ បានហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ ជាផ្លូវការ ពីការប្រើប្រាស់វេទិកាឌីជីថល ដែលអាចឲ្យពួកគេញៀន ការប្រមាថលើបណ្តាញសង្កម និងមើលមាតិកាមិនសមរម្យ។

*ម៉ាឡេស៉ី៖ បានទាមទារឲ្យវេទិកាបណ្តាញសង្គម លើសពី ៨លានគណនី ក្នុងការអនុវត្តការកំណត់ប្រព័ន្ធបញ្ជាក់អាយុ និងបានបិទជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ ដែលមានអាយុក្រោម ១៦ឆ្នាំ ពីការបង្កើតគណនី។

លើសពីនេះ ប្រទេសជាច្រើនទៀតកំពុងដាក់ចេញ ឬធ្វើច្បាប់យ៉ាងសកម្ម ចំពោះការរឹតបន្តឹងស្រដៀងគ្នានេះ។ ឧទាហរណ៍ ប្រទេសកាណាដាបានដាក់ចេញច្បាប់ ដើម្បីហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំពីបណ្តាញសង្គម ហើយប្រទេសនៅអឺរ៉ុប ដូចជាប្រទេសបារាំង ដាណឺម៉ាក និងក្រិក បានអនុម័ត ឬស្នើច្បាប់ដែលកំណត់កម្រិតអាយុនៅ ១៥ឆ្នាំ។ ប្រទេសដទៃទៀត ដូចជា ព័រទុយហ្គាល់ អនុញ្ញាតឱ្យចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានអាយុចន្លោះពី ១៣ ទៅ ១៦ឆ្នាំ ប៉ុន្តែតម្រូវឱ្យមានការយល់ព្រមពីឪពុកម្តាយយ៉ាងតឹងរ៉ឹង៕