យល់ដឹងកីឡា៖ គន្លឹះ ៤យ៉ាងក្នុងការវាយតម្លៃម្ចាស់ស្បែកជើងមាស Golden Boot ករណីគ្រាប់បាល់ស្មើគ្នា
09-07-2026 10:40
(បរទេស)៖ ជាទូទៅ ស្បែកជើងមាស Golden Boot តែងតែផ្តល់ជូនដល់កីឡាកររូបណាដែលរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំព្រឹត្តិការណ៍បាល់ទាត់ណាមួយ ជាពិសេស Word Cup តែម្តង ដោយមានកីឡាករមកពីជុំវិញពិភពលោកប្រកួតប្រជែងគ្នា។
ទោះជាយ៉ាង ដើម្បីជៀសវាងក្នុងការបែងចែកស្បែកជើងមាស ដែលមានតែ ១ឯកតា សហព័ន្ធអន្តរជាតិ FIFA បានចងនូវលក្ខខណ្ឌដល់ទៅ ៤ចំណុចខាងក្រោម ក្នុងការវាយតម្លៃ (How the Golden Boot is decided)។
- គ្រាប់បាល់ច្រើនជាងគេ (most goals)
- បញ្ជូនបាល់បានច្រើនជាងគេ (most assists)
- ចំនួននាទីលេងតិចជាងគេ (fewest minutes played)
- កំណត់ត្រាចាស់ធៀបនឹងបច្ចុប្បន្ន (current holder)។
គួរបញ្ជាក់ផងថា ទាំង ៤លក្ខខណ្ឌខាងលើនេះ ជារឿយៗពុំដែលបានឆ្លងផុតករណីទី១ ឡើយ ពោលគឺកើតឡើងតែ ១លើកប៉ុណ្ណោះកាលពីកម្មវិធីពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 នៅពេល Cristiano Ronaldo របស់ព័រទុយហ្គាល់ទទួលបានស្បែកជើងមាស ដោយស៊ុតបាន ៥គ្រាប់ស្មើគ្នាជាមួយ Patrik Schick របស់សាធារណរដ្ឋឆេក ប៉ុន្តែខុសគ្នាត្រង់ Ronaldo បញ្ជូនបាន ១គ្រាប់៕



