ចំណេះដឹងទូទៅ៖ ទីក្រុងដែលមានទេសភាពអគារខ្ពស់ (Skyline) ស្រស់ស្អាតបំផុតលើពិភពលោក ទាំង១០

10-07-2026 20:58

(ភ្នំពេញ)៖ សូមបង្ហាញទីក្រុងដែលមានទេសភាពអគារខ្ពស់ (Skyline) ស្រស់ស្អាតបំផុតលើពិភពលោក ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង១០។

រាប់ពីអគារដ៏ល្បីល្បាញ រហូតដល់ទេសភាពពេលរាត្រីដ៏អស្ចារ្យ ទីក្រុងទាំងនេះត្រូវបានទទួលស្គាល់ថា មានទេសភាពទីក្រុង (Urban Skyline) ដ៏ទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោក។

ទីក្រុងកំពូលទាំង ១០ ដែលមាន Skyline ល្អបំផុតលើពិភពលោក រួមមាន៖

*១. ហុងកុង
*២. ញូវយ៉ក
*៣. ឈីកាហ្គោ
*៤. ឌូបៃ
*៥. សៀងហៃ
*៦. តូក្យូ
*៧. សិង្ហបុរី
*៨. ឆុងឈីង
*៩. សិនជិន
*១០. តូរ៉ុនតូ ។

ការវាយតម្លៃនេះបានពិនិត្យលើទីក្រុងកំពូលទាំង ១០០ របស់ពិភពលោក ដែលមានក្នុងបញ្ជីរបស់ Skyscraper Centre ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៥ រួមមាន៖

*ចំនួនអគារខ្ពស់លើសពី ១៥០ ម៉ែត្រ
*កម្ពស់មធ្យមនៃអគារខ្ពស់បំផុតទាំង ១០ របស់ទីក្រុងនីមួយៗ
*ភាពលេចធ្លោ និងភាពស្រស់ស្អាតនៃ Skyline នៅពេលរាត្រី
*ដង់ស៊ីតេនៃអគារខ្ពស់ក្នុងទីក្រុង
*ចំនួនអគារដែលទទួលបានពានរង្វាន់ផ្នែកស្ថាបត្យកម្ម។

លក្ខណៈវិនិច្ឆ័យទាំងនេះត្រូវបានបូកបញ្ចូលគ្នា ដើម្បីកំណត់ថា ទីក្រុងណាខ្លះមាន Skyline ដ៏ស្រស់ស្អាត ទាក់ទាញ និងងាយស្គាល់បំផុតនៅលើពិភពលោក៕