* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖ «Dieu et mon droit», ហេតុអ្វីចក្រភពអង់គ្លេស ប្រើប្រាស់ភាសាបារាំងក្នុងបាវចនាទៅវិញ?

31-07-2026 20:03

(ភ្នំពេញ)៖ ចក្រភពអង់គ្លេស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសកែប្រែឈ្មោះជាភាសាខ្មែរថ្មីរបស់ខ្លួនមកជា «រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង»។ ប៉ុន្តែ បើពិនិត្យមើលបាវចនាទៅ គេឃើញភាសាបារាំង «Dieu et mon droit» ។

តើហេតុអ្វីបានជាចក្រភពអង់គ្លេស ប្រើប្រាស់ភាសាបារាំងក្នុងបាវចនាទៅវិញ? តើវាមានប្រភពមកពីណា?

«Dieu et mon droit» ជាឃ្លាភាសាបារាំង មានន័យថា «ព្រះជាម្ចាស់ និងសិទ្ធិរបស់ខ្ញុំ» ដែលជាបាវចនាផ្លូវការរបស់ព្រះមហាក្សត្រអង់គ្លេស។ វាសម្តៅលើសិទ្ធិជាទេវភាពរបស់ព្រះរាជា ឬព្រះមហាក្សត្រិយានី ក្នុងការគ្រប់គ្រងដោយព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនមែនដោយការយល់ព្រមពីប្រជារាស្ត្រឡើយ។

ប្រវត្តិ និងប្រភពដើម គឺព្រះបាទ Richard ទី១ បានប្រើឃ្លានេះជាពាក្យស្លោកប្រយុទ្ធនៅឆ្នាំ១១៩៨ ក្នុងអំឡុងពេលទទួលបានជ័យជម្នះលើបារាំង។ ក្រោយមក ព្រះបាទ Henry ទី៥ បានអនុម័តជាផ្លូវការនូវបាវចនានេះសម្រាប់ប្រទេសអង់គ្លេសនៅសតវត្សទី១៥។ វាជាភាសាបារាំង ដោយសារតែព្រះមហាក្សត្រ និងតុលាការអង់គ្លេស នៅមជ្ឈិមសម័យ បាននិយាយភាសាបារាំង-ណរម៉ង់ (Norman-French)៕