ចំណេះដឹងទូទៅ៖ តើនៅលើលោកនេះ មានជនជាតិដើមភាគតិចប៉ុន្មាននាក់?
26-08-2026 20:28
(ភ្នំពេញ)៖ នៅខែសីហា ពិភពលោកប្រារព្ធ ទិវាអន្តរជាតិនៃជនជាតិដើមភាគតិច។ ពាក្យថា «ជនជាតិដើមភាគតិច» ពុំទាន់មានការកំណត់ន័យច្បាស់លាស់នៅឡើយទេ ដោយសារពូជសាសន៍ វប្បធម៌ និងទំនៀមទម្លាប់របស់ពួកគេមានភាពខុសប្លែកគ្នាច្រើន។
ជាទូទៅ ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សដែលជាពូជពង្សវង្សត្រកូលរស់នៅលើទឹកដីដើមរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្ន ពួកគេនៅតែបន្តប្រកាន់ខ្ជាប់នូវរបៀបរស់នៅបែបបុរាណ ព្រមទាំងថែរក្សាទំនៀមទម្លាប់ និងប្រពៃណីផ្ទាល់ខ្លួន ច្រើនជាងការរស់នៅតាមក្បួនច្បាប់ទំនើបរបស់រដ្ឋ។
មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ី បានឲ្យដឹងថា ទិន្នន័យសំខាន់ៗអំពីជនជាតិដើមភាគតិច រួមមាន៖
*ប្រជាជន៖ មានប្រមាណពី ៣៧០ លាន ទៅ ៥០០ លាននាក់ នៅទូទាំងសកលលោក។
*ទីតាំងរស់នៅ៖ រស់នៅក្នុងប្រទេសជាង ៩០ ទូទាំងពិភពលោក។
*វប្បធម៌ និងភាសា៖ តំណាងឱ្យវប្បធម៌ផ្សេងៗគ្នារហូតដល់ ៥ពាន់ និងនិយាយភាសាច្រើនជាងគេ ក្នុងចំណោមភាសាសរុប ៧ពាន់ លើភពផែនដី។
នៅក្នុងឱកាសទិវានេះ កម្មវិធីជាច្រើនត្រូវបានរៀបចំឡើងនៅជុំវិញពិភពលោក រួមមាន៖ កិច្ចពិភាក្សាតុមូលស្តីពីការការពារទឹកដីកំណើត ការអភិរក្សភាសាកម្រ និងរបៀបរស់នៅបែបប្រពៃណី ព្រមទាំងទិវាវប្បធម៌ ការពិពរណ៌សិល្បៈហត្ថកម្ម ការសម្តែងសិល្បៈប្រជាប្រិយ និងការដាក់បង្ហាញរូបថតបេតិកភណ្ឌប្រវត្តិសាស្ត្រផងដែរ៕




