* Barack Obama ជំរុញឱ្យគណបក្សប្រជាធិបតេយ្យរៀបចំផែនការច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI)
* ចំណេះដឹងទូទៅ៖ ៩៣% នៃអ្នកជំនាញក្នុងឧត្តមសិក្សា ប្រើប្រាស់ឧបករណ៍ AI ក្នុងការងាររបស់ខ្លួន
* Tesla បោះជំហានចូលទីផ្សារវៀតណាមជាផ្លូវការ តាមរយៈការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ
* Amazon សម្រេចចិត្តផ្អាកកិច្ចប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ 21 Air បណ្ដោះអាសន្ន ក្រោយហេតុការណ៍ធ្លាក់យន្តហោះសម្លាប់មនុស្ស ៥នាក់
* យល់ដឹងផ្នែកច្បាប់៖ ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស

ចំណេះដឹងទូទៅ៖ ៩៣% នៃអ្នកជំនាញក្នុងឧត្តមសិក្សា ប្រើប្រាស់ឧបករណ៍ AI ក្នុងការងាររបស់ខ្លួន

14-09-2026 20:38

(ភ្នំពេញ)៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ Artificial Intelligence (AI) កំពុងផ្លាស់ប្តូររបៀបរៀន ការបង្រៀន និងការស្រាវជ្រាវនៅតាមស្ថាប័នឧត្តមសិក្សាជុំវិញពិភពលោក។

តាមទិន្នន័យរបស់ អង្គការយូណេស្កូ (UNESCO) ប្រមាណ ៩៣% នៃអ្នកជំនាញក្នុងឧត្តមសិក្សា បានរាយការណ៍ថា ពួកគេប្រើប្រាស់ឧបករណ៍ AI ក្នុងការងាររបស់ខ្លួន។ ប៉ុន្តែមានតែ ២៣.៦% ប៉ុណ្ណោះ ដែលមានទំនុកចិត្តខ្លាំងបំផុតក្នុងការប្រើប្រាស់ AI។ នេះបង្ហាញថា ការប្រើប្រាស់ AI កំពុងកើនឡើងលឿនជាងសមត្ថភាព និងការត្រៀមខ្លួនរបស់អ្នកប្រើប្រាស់។

ការស្ទង់មតិរបស់ UNESCO ក្នុងចំណោម UNESCO Chairs និង UNITWIN Networks ក៏បានបង្ហាញថា ស្ថាប័នឧត្តមសិក្សាជិត ២ភាគ៣ បានរៀបចំ ឬកំពុងរៀបចំគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់ AI។ ការស្ទង់មតិនេះទទួលបានការឆ្លើយតបចំនួន ៤០០ ពីបណ្តាញនៅក្នុង ៩០ប្រទេស។

ជាមួយគ្នានេះ UNESCO បានរកឃើញថា ៩៣% នៃអ្នកសិក្សា/អ្នកអប់រំដែលបានឆ្លើយតប ជឿថា និស្សិតកំពុងប្រើ Generative AI ដើម្បីផលិតកិច្ចការសិក្សា ខណៈ ៦៣% យល់ឃើញថា AI អាចកំពុងធ្វើឱ្យសមត្ថភាពគិតរបស់និស្សិតធ្លាក់ចុះ។

គួរឱ្យចាប់អារម្មណ៍ដែរ អ្នកឆ្លើយតបភាគច្រើនមិនគាំទ្រការហាមឃាត់ AI ទាំងស្រុងឡើយ។ តិចជាង ១% គាំទ្រការហាមឃាត់ទាំងស្រុង ខណៈប្រហែល ២% គាំទ្រឱ្យប្រើប្រាស់ដោយគ្មានការកំណត់។ អ្នកឆ្លើយតបប្រហែល ២ភាគ៣ ក៏យល់ថា គោលការណ៍ណែនាំអំពី AI ពីសមាគមវិជ្ជាជីវៈរបស់ពួកគេ នឹងមានប្រយោជន៍ ឬមានប្រយោជន៍ខ្លាំង៕