ចំណេះដឹងទូទៅ៖ កំណើន GDP ប្រទេសអាស៉ីអាគ្នេយ៍ ក្នុងរយៈពេល ៣ទសវត្សរ៍ (១៩៩៤–២០២៥)
16-09-2026 20:24
(ភ្នំពេញ)៖ តើអ្នកដឹងទេ? ក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមក (១៩៩៤–២០២៥) ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញពីការរីកចម្រើនសេដ្ឋកិច្ចក្នុងកម្រិតខុសៗគ្នា។
ខាងក្រោមនេះ ជាការប្រៀបធៀប៖
*១៖ វៀតណាម ១៦.២៩ ពាន់លានដុល្លារ កើនទៅ ៥១៤ ពាន់លានដុល្លារ ស្មើនឹង ៣,០៥៥% ឬ ៣១.៦ ដង
*២៖ មីយ៉ាន់ម៉ា ៤.៤៣ ពាន់លានដុល្លារ កើនទៅ ៨៤.១ ពាន់លានដុល្លារ ស្មើនឹង ១,៧៩៨% ឬ ១៩.០ ដង
*៣៖ កម្ពុជា ២.៧៩ ពាន់លានដុល្លារ កើនទៅ ៤៩.៧ ពាន់លានដុល្លារ ស្មើនឹង ១,៦៨១% ឬ ១៧.៨ ដង
*៤៖ ឡាវ ១.៥៤ ពាន់លានដុល្លារ កើនទៅ ១៧.២ ពាន់លានដុល្លារ ស្មើនឹង ១,០១៧% ឬ ១១.២ ដង
*៥៖ ឥណ្ឌូណេស៊ី ១៧៦.៨៩ ពាន់លានដុល្លារ កើនទៅ ១,៥១២ ពាន់លានដុល្លារ ស្មើនឹង ៧៥៥% ឬ ៨.៥ ដង
*៦៖ ទីម័រខាងកើត ០.២៤ ពាន់លានដុល្លារ កើនទៅ ១.៧ ពាន់លានដុល្លារ ស្មើនឹង ៦០៨% ឬ ៧.១ ដង
*៧៖ សិង្ហបុរី ៧៣.៦៩ ពាន់លានដុល្លារ កើនទៅ ៥២៧ ពាន់លានដុល្លារ ស្មើនឹង ៦១៥% ឬ ៧.២ ដង
*៨៖ ហ្វីលីពីន ៧៣.១៦ ពាន់លានដុល្លារ កើនទៅ ៤៩១ ពាន់លានដុល្លារ ស្មើនឹង ៥៧១% ឬ ៦.៧ ដង
*៩៖ ម៉ាឡេស៊ី ៧៤.៤៨ ពាន់លានដុល្លារ កើនទៅ ៤៣៧ ពាន់លានដុល្លារ ស្មើនឹង ៤៨៧% ឬ ៥.៩ ដង
*១០៖ ថៃ ១៤៦.៦៨ ពាន់លានដុល្លារ កើនទៅ ៥៧៧ ពាន់លានដុល្លារ ស្មើនឹង ២៩៣% ឬ ៣.៩ ដង
*១១៖ ប្រ៊ុយណេ ៦.៤៧ ពាន់លានដុល្លារ កើនទៅ ១៦ ពាន់លានដុល្លារ ស្មើនឹង ១៤៧% ឬ ២.៥ ដង។
នេះជាទិន្នន័យយកពីប្រភព Seasia Stats Research។ តួលេខ GDP ឆ្នាំ២០២៥ គឺផ្អែកលើការព្យាករណ៍ថ្មីៗបំផុតពី ធនាគារពិភពលោក (World Bank), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងមូលដ្ឋានទិន្នន័យសេដ្ឋកិច្ចផ្សេងៗ។ ភាគរយនៃកំណើនត្រូវបានគណនាដោយយកតួលេខ GDP ដើមក្នុងឆ្នាំ១៩៩៤ជាមូលដ្ឋាន។
គួរកត់ចំណាំថា GDP ខាងលើគឺជា GDP តាមតម្លៃបច្ចុប្បន្ន (nominal GDP) មិនមែន GDP តាមអំណាចទិញស្មើគ្នា (PPP) ទេ៕



