* តើពាក្យ «Super Intelligence» និងកិច្ចព្រមព្រៀងសុវត្ថិភាពស្ម័គ្រចិត្ត អាចជួយដោះស្រាយបញ្ហាកេរ្តិ៍ឈ្មោះរបស់ AI បានដែរឬទេ?
* Fresh AI បន្តអាប់ដេតមុខងារ «PDF ↔ Images» គ្រាន់តែ Upload ភ្លាមប្រព័ន្ធ AI បំបែក PDF ទៅជារូបភាពស្វ័យប្រវត្តិតែមួយរំពេច !

ចំណេះដឹងទូទៅ៖ វិមានក្រឹមឡាំង ជាអ្វី? ខ្លះៗពីវិមានមួយនេះ

05-10-2026 23:52

(ម៉ូស្គូ)៖ វិមានក្រឹមឡាំង (The Kremlin) គឺជាបន្ទាយប្រវត្តិសាស្ត្រដ៏ធំមួយស្ថិតនៅចំកណ្តាលរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ហើយវាគឺជាមជ្ឈមណ្ឌលអំណាចនយោបាយ និងជានិមិត្តរូបជាតិដ៏កំពូលនៃប្រទេសរុស្ស៊ី។

ពាក្យថា ក្រឹមឡាំង (Kremlin) ក្នុងភាសារុស្ស៊ីមានន័យថា បន្ទាយនៅក្នុងទីក្រុង។ វាជាកន្លែងធ្វើការផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី (បច្ចុប្បន្នគឺលោក វ៉្លាឌីមៀ ពូទីន) និងជារដ្ឋបាលកណ្តាលនៃរដ្ឋាភិបាលរុស្ស៊ី។

វិមាននេះត្រូវបានហ៊ុមព័ទ្ធទៅដោយកំពែងខ្ពស់ និងមានប៉មយាមជាច្រើន។ នៅខាងក្នុងមានច្រើនពោរពេញទៅដោយព្រះបរមរាជវាំងចាស់ៗ វិហារសាសនាគ្រិស្តអូស្សូដុកបុរាណ និងសារមន្ទីរជាតិ។

វាស្ថិតនៅជាប់នឹងទីលានក្រហម (Red Square) ដែលជាទីលានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ និងមានទន្លេម៉ូស្គូហូរកាត់ពីខាងត្បូង។ ដោយសារតែតម្លៃប្រវត្តិសាស្ត្រ នយោបាយ និងស្ថាបត្យកម្មដ៏វិសេសវិសាល វិមានក្រឹមឡាំង រួមជាមួយទីលានក្រហម ត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅក្នុងឆ្នាំ១៩៩០។

នៅក្នុងន័យនយោបាយ អន្តរជាតិជារឿយៗប្រើពាក្យថា វិមានក្រឹមឡាំង ដើម្បីសម្ដៅទៅលើរដ្ឋាភិបាលរុស្ស៊ីទាំងមូល ដូចទៅនឹងការប្រើពាក្យ សេតវិមាន (White House) សម្រាប់សម្ដៅលើរដ្ឋាភិបាលអាមេរិកដែរ៕