ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
23-10-2026 23:20
(ភ្នំពេញ)៖ លោក Jean Paul Sartre គឺជាបុគ្គលដំបូងគេដែលបានបដិសេធទទួលពានរង្វាន់ណូបែលដោយស្ម័គ្រចិត្ត។ នៅឆ្នាំ១៩៦៤ លោក Sartre ត្រូវបានប្រគល់ជូនពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ ប៉ុន្តែលោកបានប្រកាសថា លោកមិនចង់ទទួលយកពានរង្វាន់នេះទេ ដោយសារលោកតែងតែបដិសេធរាល់ការផ្តល់កិត្តិយសជាផ្លូវការនានា។
នេះជារឿងដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់ណូបែល ដោយកន្លងមកមានតែម្តងគត់ដែលមានអ្នកទទួលបានពានរង្វាន់ផ្នែកអក្សរសាស្ត្របានបដិសេធពានរង្វាន់នេះ។ នៅឆ្នាំ ១៩៥៨ លោក Boris Pasternak បានទទួលយកពានរង្វាន់នេះនៅពេលដំបូង ប៉ុន្តែក្រោយមកត្រូវបានអាជ្ញាធរនៃប្រទេសរបស់លោក (សហភាពសូវៀត) តម្រូវឱ្យបដិសេធវាវិញ។
លោក Sartre ទទួលបានពានរង្វាន់ណូបែល «សម្រាប់ស្នាដៃរបស់លោក ដែលសម្បូរទៅដោយគំនិត និងពោរពេញដោយស្មារតីនៃសេរីភាព ព្រមទាំងការស្វែងរកសេចក្តីពិត ដែលបានជះឥទ្ធិពលយ៉ាងទូលំទូលាយមកលើសម័យកាលរបស់យើង»៕



