* Nvidia ផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ និងបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបណ្ដោះអាសន្ន
* ក្រុមហ៊ុន Binance ប្រកាសបើកដំណើរការដកប្រាក់ឡើងវិញ ក្រោយបញ្ចប់ការស្តារប្រព័ន្ធបន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធឺណិត
* Apple ដក Chatbot AI របស់ MiniMax ចេញពី App Store ទូទាំងពិភពលោក ក្រោយរងការចោទថាផ្ញើសារផ្លូវភេទទៅកាន់កុមារ
* កំពូលមហាសេដ្ឋី Elon Musk សន្យាផ្តល់ភាគហ៊ុន SpaceX ២ ហ៊ុនដល់កុមារអាមេរិកគ្រប់រូប ដែលមានតម្លៃសរុបជិត ១៨ ពាន់លានដុល្លារ
* រឿងអាស្រូវចារកម្ម AI! អតីតវិស្វករ OpenAI និងជាដៃគូវិនិយោគជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយតម្កល់ប្រាក់ ១ លានដុល្លារ

ចំណេះដឹងទូទៅ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមប្រទេសដែលមានតម្លៃធ្វើដំណើរកម្សាន្តថោកបំផុត ទាំង ១១១ ប្រទេស នៅលើពិភពលោក ក្នុងឆ្នាំ២០២៦

27-11-2026 23:39

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ចំណាត់ថ្នាក់ប្រទេសដែលមានតម្លៃធ្វើដំណើរកម្សាន្តថោកបំផុតប្រចាំឆ្នាំ២០២៦ របស់ក្រុមហ៊ុន HelloSafe កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមប្រទេសចំនួន ១១១ នៅទូទាំងពិភពលោក។

របាយការណ៍នេះបង្ហាញថា ការចំណាយជាមធ្យមសម្រាប់ការធ្វើដំណើរកម្សាន្តរយៈពេលមួយសប្តាហ៍នៅកម្ពុជា មានតម្លៃប៉ាន់ស្មានប្រមាណ ៥១១ ដុល្លារអាមេរិកក្នុងមនុស្សម្នាក់។ តួលេខនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានតម្លៃទេសចរណ៍ថោកបំផុតលំដាប់ទី៤ នៅអាស៊ី និងលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។

តាមចំណាត់ថ្នាក់នេះ ប្រទេសនេប៉ាល់ ឈរលេខ១ ជាប្រទេសដែលមានតម្លៃធ្វើដំណើរកម្សាន្តថោកបំផុតលើពិភពលោក ដោយចំណាយប្រមាណ ៣៣៤ ដុល្លារអាមេរិកក្នុងមួយសប្តាហ៍។ បន្ទាប់មកមានប្រទេសឥណ្ឌា ចំនួន ៣៣៩ ដុល្លារ និងអេហ្ស៊ីប ចំនួន ៣៧៧ ដុល្លារ។

ប្រទេសទាំង១០ ដែលមានតម្លៃធ្វើដំណើរកម្សាន្តថោកបំផុតក្នុងឆ្នាំ២០២៦ រួមមាន៖

១. នេប៉ាល់៖ ៣៣៤ ដុល្លារ
២. ឥណ្ឌា៖ ៣៣៩ ដុល្លារ
៣. អេហ្ស៊ីប៖ ៣៧៧ ដុល្លារ
៤. ឥណ្ឌូនេស៊ី៖ ៤៤០ ដុល្លារ
៥. ម៉ាដាហ្គាស្ការ៖ ៤៤៤ ដុល្លារ
៦. តង់ហ្សានី៖ ៤៥៧ ដុល្លារ
៧. បូលីវី៖ ៤៩៧ ដុល្លារ
៨. កម្ពុជា៖ ៥១១ ដុល្លារ
៩. ហ្វីលីពីន៖ ៥១៤ ដុល្លារ
១០. វៀតណាម៖ ៥២៦ ដុល្លារ។

តើការចំណាយប្រចាំសប្តាហ៍នេះ គិតលើអ្វីខ្លះ?

HelloSafe បានគណនាការចំណាយប៉ាន់ស្មានសម្រាប់មនុស្សម្នាក់ ដោយរួមបញ្ចូល៖

*ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៣ រយៈពេល ៧យប់។
*ការចំណាយលើអាហារ។
*ការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនក្នុងស្រុក។

ការសិក្សានេះយកតម្លៃសណ្ឋាគារនៅរាជធានី ឬទីក្រុងធំៗរបស់ប្រទេសនីមួយៗជាមូលដ្ឋាន។ ចំណែកការចំណាយលើអាហារ និងមធ្យោបាយធ្វើដំណើរ គឺផ្អែកលើទិន្នន័យរបស់ Numbeo។

គួរបញ្ជាក់ថា ការចំណាយខាងលើមិនទាន់រាប់បញ្ចូលសំបុត្រយន្តហោះអន្តរជាតិ ទិដ្ឋាការ ធានារ៉ាប់រង និងសកម្មភាពកម្សាន្តផ្សេងៗឡើយ។ ដូច្នេះ ការចំណាយជាក់ស្តែងអាចខ្ពស់ ឬទាបជាងនេះ អាស្រ័យលើទីតាំង ពេលវេលា និងរបៀបធ្វើដំណើររបស់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ HelloSafe ក៏បានប្រើប្រាស់ពិន្ទុសុវត្ថិភាពជាលក្ខខណ្ឌសម្រាប់ជ្រើសរើសប្រទេសចូលក្នុងចំណាត់ថ្នាក់ផងដែរ។ ប្រទេសដែលមានពិន្ទុសុវត្ថិភាពក្រោម ៣០ ក្នុងចំណោម ១០០ ពិន្ទុ ជាទូទៅមិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះទេ។ ទោះជាយ៉ាងណា ចំណាត់ថ្នាក់ចុងក្រោយត្រូវបានកំណត់ដោយផ្អែកលើតម្លៃចំណាយ មិនមែនពិន្ទុសុវត្ថិភាពនោះទេ។

លទ្ធផលនេះបង្ហាញពីភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ដែលមានតម្លៃសមរម្យសម្រាប់ភ្ញៀវទេសចរអន្តរជាតិ៕